សុខភាព
អ្នកវិទ្យាសាស្រ្តព្រមាន ជំងឺមួយនឹងចាប់ផ្តើមឆ្លងរាលដាល បន្ទាប់ពី កូវីដ១៩ (មានវីដេអូ)
ជំងឺឆ្លងកាលពីអតីតកាល អាចនឹងកើនឡើងវិញ បន្ទាប់ពីរោគរាតត្បាតកូវីដ-១៩ ប៉ុន្តែអ្នកជំនាញមិនទាន់ដឹងថាតើ វានឹងរីករាលដាលក្នុងកម្រិតណានោះទេ។

អ្នកជំនាញបានព្រមានថា ការឆ្លងជំងឺរបេងនៅជុំវិញពិភពលោក អាចកើនឡើង ដោយសារអ្នកជំងឺមួយចំនួនមិនបានធ្វើរោគវិនិច្ឆ័យ អំឡុងពេលមានវិបត្តិ។
លោកស្រីវេជ្ជបណ្ឌិត Laura Cleghorn មកពីសាកលវិទ្យាល័យ Dundee ក្នុងប្រទេសស្កុតឡែន បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបង្កើតការព្យាបាលថ្មីៗសម្រាប់ជំងឺនេះ។

លោកស្រី Cleghorn អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវថ្នាំរបេងនៅសាកលវិទ្យាល័យ Dundee បាននិយាយថា កិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានចាប់ផ្តើមធ្វើឲ្យមានវឌ្ឍនភាពលើការកាត់បន្ថយបន្ទុកនៃជំងឺរបេងនៅជុំវិញពិភពលោក ប៉ុន្តែជំងឺរាតត្បាតកូវីដ១៩ ទំនងជាជះផលអវិជ្ជមានលើវឌ្ឍនភាពនេះ។
លោកស្រីបន្តថា “រឿងនេះត្រូវបានគេគិតថា ជាចម្បងដោយសារតែការកាត់បន្ថយលទ្ធភាពចូលទៅមជ្ឈមណ្ឌលពិនិត្យរោគរបេងនិងទទួលបានការព្យាបាល ដែលនឹងនាំឲ្យអ្នកជំងឺកាន់តែច្រើនមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ ហើយក្រោយមកមានការចម្លងជំងឺនេះនៅក្នុងសហគមន៍របស់ពួកគេ”។

ការផ្តោតសំខាន់លើការងារដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ឆ្នាំទៀត នឹងយកចិត្តទុកដាក់លើជំងឺរបេង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវក៏នឹងធ្វើការលើការបង្កើតវិធីព្យាបាលសម្រាប់ជំងឺគ្រុនចាញ់ និងរោគរាតត្បាតនាពេលអនាគតផងដែរ។
សាកលវិទ្យាល័យនេះបាននិយាយថា មុនពេលមានជំងឺរាតត្បាតកូវីដ១៩ ជំងឺរបេងគឺជាឃាតក ជំងឺឆ្លងឈានមុខគេរបស់ពិភពលោក ដែលទទួលខុសត្រូវចំពោះការស្លាប់មនុស្សចំនួន ១.៥ លាននាក់ក្នុងឆ្នាំ២០២០ខណៈមនុស្សប្រមាណ១០លាននាក់ បានឆ្លងជារៀងរាល់ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ កូវីដបំប្លែងខ្លួនកូនកាត់ កំពុងរាលដាលនៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


