សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយ ដ៏ធំព្រឹកមិញ បានរលត់ហើយ ប្រើប្រាស់ឡានទឹកអស់ ៦៦គ្រឿង
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ករណីអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយដ៏ធំព្រឹកមិញនៅខណ្ឌដង្កោ បានរលត់ហើយ ដោយសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យសរុប៦៦គ្រឿង ។

តាមប្រភមន្ត្រីសមត្ថកិច្ច បញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ដោយក្នុងនោះ បានឆាបឆេះ បំផ្លាញសម្ភារៈ ក្នុងឃ្លាំងអស់ប្រមាណ ៣០ភាគរយ។
គួររំលឹកថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃខែខាងលើ មានអគ្គិភ័យបានឆាបឆេះ ឃ្លាំងអេតចាយដ៏ធំ ដែលស្តុកពេញ ដោយក្រដាសឡាំង ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពឲ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញមានផ្សែងហ៊ុយចេញពីផ្នែកខាងក្នុង នៃឃ្លាំង លុះមិនបានប៉ុន្មាន ក៏មានជាអណ្តាតភ្លើងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលតែម្តងទៅ។ ករណីនេះ ក៏ពុំមានបណ្តាលឲ្យរាលដាលដល់លំនៅឋានពលរដ្ឋក្បែរខាងឡើយ៕
អត្ថបទ ៖ លីហេង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


