ជីវិតកម្សាន្ដ
ត្រៀមខ្លួនហើយនៅ? ឱក សុគន្ធកញ្ញា ប្រកាសបញ្ចេញបទចង្វាក់ប្រពៃណីអបអរឆ្នាំថ្មី
កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែកៀកចូលមកជិតដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះ នាងបង្ហើបថាខ្លួនមានបទចម្រៀងចង្វាក់ប្រពៃណី ដើម្បីអបអរ និងស្វាគមន៍ឆ្នាំថ្មីនេះ។

មិនខុសគ្នាពីអ្នកនាង ឱក សុគន្ធកញ្ញា ទេស្របពេលនេះដែរ គេក៏កត់សម្គាល់ឃើញកំពុងមានការរៀបចំពិធីសង្ក្រាន ដើម្បីអបអរទទួលឆ្នាំថ្មីយ៉ាងផុសផុលនៅតាមបណ្តាខេត្ត និងរាជធានីជាដើម។ យ៉ាងណាមិញអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានលើកឡើងមុននេះថា ចូលឆ្នាំប្រពៃណីជាតិខ្មែរយើងកាន់តែកៀកជិតចូលមកដល់ហើយ ពុកម៉ែបងប្អូនមានគម្រោងទៅណាខ្លះហើយ?។


តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាសរូបនេះបន្តថា មានផ្ទះម៉ាក់ក្មេកឲ្យទៅនឹងគេនៅ? អេតមីនសួរតែបម្រាបហាមសួរអេតមីនវិញ។ តែយ៉ាងណាកុំភ្លេចរង់ចាំបទថ្មី ចង្វាក់ប្រពៃណីនិងមកដល់ឆាប់ៗនេះ។ តាមរយៈការបង្ហើបនេះ គេឃើញអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំគ្រប់គ្នានូវបទចម្រៀងរបស់កញ្ញាអាចនឹងមានប៉ុន្មានបទក្នុងឆ្នាំនេះ។

ជាការពិតណាស់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពាក់កណ្តាលខែមេសា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញនៅតាមបណ្តាខេត្ត ស្រុក ភូមិ និងទីវត្តអារាមឬកន្លែងទីរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីចូលរួមអបអរ និងស្វាគមន៍ឆ្នាំថ្មីឆាប់ៗខាង មុខនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


