ព័ត៌មានជាតិ
រូបសំណាក«ព្រះថោង នាងនាគ»បានលើកដាក់តម្កល់ដោយជោគជ័យ និងសុវត្ថិភាព
រូបសំណាក«ព្រះថោងនាងនាគ» ត្រូវបានក្រុមជាងជំនាញដែលមានសមត្ថភាពច្បាស់ ផ្គុំលើកដាក់តម្កល់រួចរាល់នៅម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នៅរង្វង់មូល ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានប្រើពេលវេលាអស់ជាច្រើនម៉ោងកន្លងមកនេះ។

ការលើកដាក់តម្កល់នេះ បានប្រព្រឹត្តទៅចាប់ពីព្រលប់ថ្ងៃទី៨ ខែមេសា ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ រូបសំណាក«ព្រះថោង នាងនាគ»មានកម្ពស់ ២១ម៉ែត្រ និងជើងតម្កល់ ៦.៤៣ម៉ែត្រ សរុបមានកម្ពស់ ២៧.៤៣ម៉ែត្រ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគិតគូរទៅតាមរចនាបទខ្មែរ និងត្រៀមរៀបចំអភិសេកតាមបែបសាសនា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕
ដោយ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


