កីឡា
ដំណឹងសោកសៅ! កូនប្រុសរបស់ Cristiano Ronaldo ត្រូវបាត់បង់ជីវិត
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបបិសាចក្រហម Manchester United និងដៃគូ Georgina Rodriguez បានប្រកាសពីការស្លាប់របស់កូនប្រុសពួកគេដោយនិយាយថា វាជាក្តីឈឺចាប់ដ៏ធំធេងបំផុតដែលឪពុកម្តាយគ្រប់រូបពិតជាដឹង។

កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះនិងដៃគូ Rodriguez វ័យ២៨ឆ្នាំ កំពុងរង់ចាំការចាប់កំណើតកូនភ្លោះ ប៉ុន្តែពេលនេះ បានបាត់បង់កូនប្រុសម្នាក់ទៅហើយ។
យ៉ាងណាក្តី កូនស្រីរបស់ពួកគេនៅរស់រានមានជីវិត ហើយពួកគេនិយាយថា ការចាប់កំណើតរបស់នាងនឹងផ្តល់នូវកម្លាំងចិត្តឲ្យយើងរស់នៅពេលនេះ ដោយក្តីសង្ឃឹម និងសុភមង្គល។

Ronaldo បានបង្ហោះក្នុង Instagram ថា “វាគឺជាក្តីសោកសៅជាទីបំផុតដែលយើងប្រកាសពីការស្លាប់របស់កូនប្រុសរបស់យើង។ វាជាការឈឺចាប់ដ៏ធំធេងបំផុតរបស់ឪពុកម្តាយ មានតែកំណើតរបស់កូនទេដែលធ្វើឲ្យយើងមានកម្លាំងក្នុងការរស់នៅពេលនេះដោយក្តីសង្ឃឹមនិងសុភមង្គល។ យើងខ្ញុំសូមថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា សម្រាប់ការយកចិត្តទុកដាក់ និង ការគាំទ្រ។ យើងត្រូវបានបំផ្លាញនិងស្នើសុំភាពឯកជននៅគ្រាលំបាកនេះ។ ក្មេងប្រុសរបស់យើង អ្នកជាទេវតារបស់យើង។ យើងនឹងស្រឡាញ់អ្នកជារៀងរហូត”។
ភ្លាមៗនេះដែរ គ្រប់សារព័ត៌មានអន្តរជាតិ មិនបានពន្យល់លម្អីតពាក់ព័ន្ធការទទួលមរណភាពនេះទេ។

គួរបញ្ជាក់ថា អ្នកទាំងពីរបានប្រកាសពីការមានផ្ទៃពោះកាលពីខែតុលា។
Ronaldo មានកូនប្រុសឈ្មោះ Cristiano Jr ដែលកើតក្នុងឆ្នាំ ២០១០ និងកូនភ្លោះ Eva និង Mateo កើតនៅឆ្នាំ ២០១៧។ គាត់ក៏មានកូនស្រីម្នាក់ជាមួយ Rodriguez ផងដែរ ឈ្មោះថា Alana Martina ដែលកើតនៅឆ្នាំ២០១៧៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កីឡាករ៣រូប ឈ្នះពានធំៗ ក្នុងព្រឹត្តិការណ៍ យូរ៉ូ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


