Connect with us

កីឡា

កីឡាករ៣រូប ឈ្នះពានធំៗ ក្នុងព្រឹត្តិការណ៍ យូរ៉ូ

បានផុស

នៅ

អ្នកចាំទីក្រុមអាហ្ស៊ូរីអ៊ីតាលី Gianluigi Donnarumma ត្រូវបាន Uefa ជ្រើសរើសជា កីឡាករល្អបំផុត ប្រចាំព្រឹត្តិការណ៍ Euro 2020។

អ្នកចាំទីវ័យ ២២ ឆ្នាំរូបនេះ បានជួយសង្គ្រោះបាល់ប៉េណាល់ទី២គ្រាប់ ក្នុងការប្រកួតអ៊ីតាលី យកឈ្នះតោកំណាចអង់គ្លេស នៅពហុកីឡដ្ឋាន Wembley ដោយជួយប្រទេស ឲ្យគ្រងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦៨មក។

Donnarumma បានសង្គ្រោះបាល់របស់ Jadon Sancho និង Bukayo Saka ហើយបានក្លាយជាអ្នកចាំទីទី២ ដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពី Peter Schmeichel របស់ដាណឺម៉ាក ធ្វើបានក្នុងឆ្នាំ ១៩៩២។

ចំណែកខ្សែបម្រើក្រុមគោជល់អេស្ប៉ាញ Pedri បានជាប់ឈ្មោះជា កីឡាករវ័យក្មេង លេងល្អជាងគេបំផុតប្រចាំ Tournament។

រីឯ Cristiano Ronaldo ឈ្នះពានកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ ដោយរកបាន៥គ្រាប់។ ខ្សែប្រយុទ្ធរបស់សាធារណៈរដ្ឋឆែក Patrik Schick ក៏រកបាន ៥គ្រាប់ដូចគ្នាដែរប៉ុន្តែ Ronaldo របស់ព័រទុយហ្គាល់ លើសគ្រាប់បាល់បញ្ជូន បាន១គ្រាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អបអរសាទរ អ៉ីតាលី គ្រង ជើង ឯក EURO 2020 ក្រោយឈ្នះអង់គ្លេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម