ព័ត៌មានជាតិ
អ្នកភូមិថ្មី ស្រុកកោះសូទិន រៀបចំកម្មវិធី «ចាក់បាញ់ឆែវ ១០០ខ្ទះ» ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ
អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកម្មវិធី «ចាក់បាញ់ឆែវ ១០០ខ្ទះ» ចែកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានភ្លក់ និងពិសារដោយឥតគិតថ្លៃ កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦។


កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏កក់ក្តៅរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

ក្នុងឱកាសនៃការជួបជុំដ៏ប្រកបដោយក្តីសប្បាយរីករាយ និងស្និទ្ធស្នាលនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងការកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែល ដែលបានបង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយ ប្រប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។

ទន្ទឹមនឹងការកោតសរសើរ លោកអភិបាលខេត្ត ក៏បានស្នើដល់អ្នកភូមិថ្មី ឃុំកោះសូទិន បន្តថែរក្សានូវទំនៀមទម្លាប់ដ៏មួយនេះឲ្យបានគង់វង្សយូរអង្វែង៕ អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


