ជីវិតកម្សាន្ដ
លោក សុន រដ្ឋា បង្ហាញស្នាដៃល្បីៗដែលធ្វើឲ្យអនុស្សាវរីយ៍ សាងកេរ្តិ៍ឈ្មោះដល់បច្ចុប្បន្ន
ជាការពិតសម្រាប់មហាជន និងយុវវ័យខ្មែរដែលនិយមតាមដានរឿងរ៉ាវតារាក្នុងស្រុកច្បាស់ជាស្គាល់តារាប្រុសល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក យឿងសូត្រ អនុស្សាវរីយ៍។ អនុស្សាវរីយ៍ជាតារាចម្រៀងដែលប្រសូត្រចេញពីការប្រឡងកម្មវិធីពេជ្រកំពុងច្នៃរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ដោយសារមានឱកាសគួបផ្សំ និងទឹកដមសំឡេងល្អផងនោះ អនុស្សាវរីយ៍ ទោះបីមិនបានក្លាយជាម្ចាស់ពានក្នុងកម្មវិធីខាងលើក្តី តែលោកក៏ត្រូវបានការជួយជ្រោមជ្រែងពីសំណាក់បងធម៌ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូប គឺលោក សុន រដ្ឋា ជួយបើកផ្លូវ និងតែងនៅពីក្រោយនៃភាពល្បីល្បាញដល់សព្វថ្ងៃតាមរយៈការនិពន្ធបទល្បីៗឲ្យច្រៀងនៅក្នុងផលិតកម្មសាន់ផងនោះ។


តាមការកត់សម្គាល់បទចម្រៀងល្បីៗជាច្រើនរបស់ តារាចម្រៀងលោក អនុស្សាវរីយ៍ ដែលត្រូវបានទស្សនិកជនផ្ទុះគាំទ្រខ្លាំងនោះ គឺភាគច្រើនសុទ្ធសឹងជាស្នាដៃនិពន្ធរបស់លោក សុន រដ្ឋា ខណៈដែលកន្លងមកពុំសូវមានទស្សនិកជន ឬអ្នកគាំទ្រណាម្នាក់បានដឹង ឬចាប់អារម្មណ៍នោះឡើយ។ លោក សុន រដ្ឋា បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោកកំពុងផលិតបទចម្រៀងប្រចាំផលិតកម្មសាន់ដេ។

ថ្លែងប្រាប់កម្ពុជាថ្មីកវីនិពន្ធលោក សុន រដ្ឋា ធ្លាប់បានបង្ហើបថា ចំពោះការជ្រោមជ្រែងប្អូនធម៌ គឺលោក អនុស្សាវរីយ៍ មិនធ្វើឲ្យខ្ញុំខកបំណងឡើយពោលគឺ ប្រើពេលប្រមាណ ២ ឬ ៣ ឆ្នាំ ប៉ុណ្ណោះអាចប្រជែងប នកេរ្តិ៍ឈ្មោះល្បីគួរឲ្យកត់សម្គាល់តាមរយៈស្នាដៃបទមួយចំនួនដែលលោកបានតាក់តែងនិពន្ធឲ្យ អនុស្សាវរីយ៍ ច្រៀង។ លោកថា បទចម្រៀងដែលមានស្ទុះគាំទ្រខ្លាំងតាំង ពីដំបូងដល់បច្ចុប្បន្នដែលជាស្នាដៃនិពន្ធរបស់ខ្លួននោះ គឺមានដូចជា ជើងមេឃពណ៌ខ្មៅ, ទីងមោង, ស្នេហាមេឃនិងដី, ដង្កូវ, ឃើញដំរីជុះ, ឆ្នាំណាគ្របនឹង ដែលកំពុងមានការគាំទ្រខ្លាំងនាអំឡុងមួយរយៈនេះរួមទាំងបទល្បីៗជាច្រើនទៀតផងផងដែរ។



សូមជម្រាបថា ចំពោះបទចម្រៀងដែលអ្នកនិពន្ធល សុន រដ្ឋា បើកកកាយផលិតអំឡុងពេលមួយរយៈចុងក្រោយនេះ ឃើញថាកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដោយការលេងឃ្លោងឃ្លាន័យធៀបចាក់ដោតដល់អ្នកស្តាប់ឲ្យចាប់អារម្មណ៍លើស្នាដៃរបស់អ្នកនិពន្ធរូបនេះ។ ជាក់ស្តែងបទខាងលើដែលកំពុងមានការចែករំលែកនេះជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ