Connect with us

ព័ត៌មានជាតិ

សត្វ​ខ្លារខិន ត្រូវ​បាន​ចាត់ទុក​ក្នុង​បញ្ជី​ក្រហម ថា ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ

បានផុស

នៅ

ក្រសួងបរិស្ថាន​នៅ​រសៀល​នេះ បាន​ឲ្យ​ដឹងថា ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF បានផ្តល់​សេចក្តីរាយការណ៍​ពី​លទ្ធផល​នៃ​ការតាមដាន​សត្វព្រៃ​នៅក្នុង​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ត្រឹម​ខែមេសា​នេះ ដោយបាន​បញ្ជាក់​ពី​វត្តមាន​របស់​សត្វ​ខ្លារខិន​ញី​១​ក្បាល​តាមរយៈ​រូបថត​ដ៏​កម្រ​ដែល​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​។

​បើតាម​ក្រសួងបរិស្ថាន លទ្ធផល​នៃ​ការតាមដាន​សត្វព្រៃ​ក៏បាន​បង្ហាញ​ផងដែរ​ពី​វត្ត​មាននៃ​ពពួកសត្វ​ក្រចកជើង​ចំ​ពាម​រួមមាន​សត្វ​ប្រើស​ដែលជា​ប្រភេទ​សត្វ​កម្រ សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស ក៏ដូចជា​សត្វ​ស្លាប និង​ស្វា​ក្តាម​ផងដែរ​។ ក្រសួង​បញ្ជាក់ថា សត្វ​ខ្លារខិន​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ហើយ​ចំនួន​វា​ត្រូវបាន​បាត់បង់​ពី​ទីជម្រក​ដែល​វា​ធ្លាប់​រស់នៅ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ក្នុងប្រទេស​កម្ពុជា​គឺជា​ទីជម្រក​ចុងក្រោយ​សម្រាប់​ប្រភេទ​សត្វ​ខ្លារខិន​នេះ​ដែល​អ្នកវិទ្យាសាស្ត្រ​ជឿថា​នៅ​សេសសល់​ចំនួន​តិចតួច​បំផុត​។ បើទោះជា​យ៉ាងនេះ​ក្តី សត្វ​មំសាសី​ដ៏​កម្រ​បំផុត​មួយ​ប្រភេទ​នេះ​កំពុង​បន្ត​ទទួលរង​ការគំរាមកំហែង​នឹង​ការ​ផុត​ពូជ​ដោយសារ​វិបត្តិ​អន្ទាក់​ដែល​បាន​រាលដាល​ឡើង​ដោយ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

សត្វ​ខ្លារខិន​អាច​ប្រឈមមុខ​នឹង​ជោគវាសនា​ដូចគ្នា​នឹង​សត្វ​ខ្លាធំ​ដែល​បាន​ផុត​ពូជ​ទៅហើយ ដោយហេតុថា​ចំនួន​នៅ​សេសសល់​ដ៏​តិចតួច​បំផុត​របស់​វា​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការជាប់​អន្ទាក់​ដែល​បាន​លាក់​បង្កប់ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់​នៅក្នុង​ជម្រក​ព្រៃ​ហើយ​រង់ចាំ​ស្ទាក​ចាប់ និង​សម្លាប់​សត្វ​គ្រប់​ប្រភេទ​ទាំងអស់​រួម​ទាំង​សត្វ​ខ្លារខិន សត្វ​ក្រចកជើង​ចំ​ពាម និង​សត្វព្រៃ​ផ្សេងៗ​ទៀត​ដោយ​មិន​រើសមុខ​ឡើយ​។

ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ក្រសួងបរិស្ថាន​បាន​លើកឡើងថា តួអង្គ​សំខាន់ៗ​នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ និង​អង្គការ​អន្តរជាតិ​ជា​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​បាន​បើក​យុទ្ធនាការ “​អន្ទាក់​-​សូន្យ​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​” កាលពីដើម​ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ ដោយបាន​ប្តេជ្ញាចិត្ត​រួមគ្នា​បញ្ចប់​វិបត្តិ​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​ការពារ​អនាគត​ប្រជាជន និង​ការរស់រាន​របស់​សត្វ​ព្រៃ​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម