ព័ត៌មានជាតិ
កម្ពុជារកឃើញប្រភេទពស់ពិស pit viper កំពុងកំណត់អត្តសញ្ញាណ និងសត្វកម្រជាច្រើនទៀត
កម្ពុជាបានរកឃើញប្រភេទសត្វជាច្រើនរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង។ របាយការណ៍ស្ដីពីការសិក្សាជីវៈចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរ។

តាមរយៈការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបង ការសិក្សាស្រាវជ្រាវនេះ បានរកឃើញសត្វគួរឱ្យចាប់អារម្មណ៍ជាច្រើនមួយចំនួន គឺមានតែក្នុងតំបន់ជាក់លាក់នេះតែប៉ុណ្ណោះ។
អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមានតុកកែថ្មីចំនួន ៣ ប្រភេទ ដូចជាតុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និងជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង ៧ នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov.) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងកំណត់អត្តសញ្ញាណ។

ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាក្រោស ក្ងោក និងសត្វកេះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។
តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្ដុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់នេះនៅមានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅ លើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ ។
តំបន់ទេសភាពទាំងនេះក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូ ទេសចរណ៍ផងដែរ។
តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


