ព័ត៌មានជាតិ
ស្អែក ក្រពើភ្នំពូជសុទ្ធ ១០ក្បាល ប្រភេទកម្របំផុតមួយលើពិភពលោក និងជិតផុតពូជ នឹងត្រូវលែងចូលក្នុងទន្លេស្រែពក
នៅព្រឹកថ្ងៃថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ នឹងលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម។

សេចក្តីប្រកាសព័ត៌មានសង្កត់ថា” ការលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។”
សេចក្តីប្រកាសព័ត៌មានអះអាងថា ការលែងក្រពើភ្នំនាពេលនេះ កើតឡើងបន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
សត្វក្រពើភ្នំ (Crocodylus siamensis) គឺជាប្រភេទក្រពើដែលកម្របំផុតមួយនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត»។ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានចំនួន ក្រពើភ្នំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

បើតាម WWF សត្វក្រពើភ្នំ មានតួនាទីដ៏សំខាន់ក្នុងការរក្សាតុល្យភាព និងសុខភាពរបស់ប្រព័ន្ធអេកូឡូស៊ីទឹកសាប។ ការការពារសត្វប្រភេទនេះ ក៏មានន័យថាជាការការពារទន្លេ តំបន់ដីសើម និងជីវៈចម្រុះ ដែលយើងទាំងអស់គ្នាកំពុងអាស្រ័យផលនាពេលនេះ។
WFF អះអាងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដៃគូពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន កំពុងធ្វើការស្តារប្រភេទសត្វបុរាណនេះឲ្យត្រឡប់ទៅកាន់ទីជម្រកធម្មជាតិរបស់វាវិញ។ ការលែងសត្វនីមួយៗចូលទៅទីជម្រកធម្មជាតិដោយជោគជ័យ គឺជាជំហានមួយឆ្ពោះទៅរកការស្តារធម្មជាតិឡើងវិញសម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


