KPT+
កត្តាធំៗទាំង ៦ នៅពីក្រោយការយំ
ជាទូទៅ យំ អ្នកណាៗក៏ចេះ ហើយនៅពីក្រោយការស្រក់ទឹកភ្នែកនោះ វាមានហេតុផលផ្សេងៗគ្នា។ អ្នកខ្លះយំព្រោះរំភើប ខ្លះព្រោះរំជួលចិត្តដោយការបាត់បង់ ឬទទួលរងសម្ពាធផ្សេងៗក្នុងជីវិត។
សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ Gail Saltz នៃមន្ទីរពេទ្យ NY Presbyterian មានប្រសាសន៍ថា“ ការយំគឺជាវិធីដ៏ល្អបំផុតក្នុងការបញ្ចេញអារម្មណ៍និងកែច្នៃស្ថានភាពលំបាក” ។ យ៉ាងណាសាស្ត្រាចារ្យរូបនេះបានប្រាប់ពីមូលហេតុផ្សេងនៃការហូរទឹកភ្នែកក្រៅពីអារម្មណ៍រំភើបឬរំជួលដោយរួមមាន៖
ជំងឺធ្លាក់ទឹកចិត្ត

ជំងឺធ្លាក់ទឹកចិត្តគឺជា ជំងឺអារម្មណ៍ដែលអាចសម្គាល់បានដោយភាពសោកសៅ ដែលជាមូលហេតុមួយធ្វើឲ្យមនុស្សយំខុសពីធម្មតា។ វេជ្ជបណ្ឌិត Saltz មានប្រសាសន៍ថា រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួមមានអារម្មណ៍សោកសៅ ភាពអស់សង្ឃឹមឬភាពទទេ ការបាត់បង់ចំណាប់អារម្មណ៍ ការរំខានដំណេក និងអស់កម្លាំង។
ការថប់បារម្ភ

ជំងឺថប់បារម្ភកើតឡើងពីការព្រួយបារម្ភហួសហេតុ ឆាប់ខឹង ពិបាកផ្តោតអារម្មណ៍ និងជាហេតុធ្វើឲ្យស្រក់ទឹកភ្នែក។ យោងតាមសមាគមន៍ការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តរបស់អាមេរិកបានប្រាប់ថា ជំងឺថប់បារម្ភគឺជាជំងឺសុខភាពផ្លូវចិត្តទូទៅបំផុតនៅសហរដ្ឋអាមេរិកដែលប៉ះពាល់ដល់ជាង ១៨% នៃចំនួនប្រជាជន ដែលនេះជាហេតុធ្វើឲ្យមនុស្សអាចនឹងយំ។
ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាព

យោងតាមវេជ្ជបណ្ឌិត Kate Gummins បានឲ្យដឹងថាស្ត្រីដែលមានភាពតក់ស្លុតក្នុងវ័យកុមារភាពឬធ្លាប់ជួបប្រទះនូវការប៉ះទង្គិចផ្លូវចិត្តច្រើន ឧស្សាហ៍យំច្រើនជាងធម្មតា។ ដោយសារតែប្រព័ន្ធសរសៃប្រសាទអាណិតអាសូររបស់ពួកគេជួបប្រទះនូវភាពតប់ប្រមល់ឬការថប់បារម្ភ ទើបពួកគេយំ។
តានតឹងស្មុគស្មាញច្រើន

យោងតាមវេជ្ជបណ្ឌិតផ្នែកចិត្តសាស្រ្ត Saltz បាននិយាយថា នៅពេលដែលមនុស្សតានតឹងខ្លាំង ពួកគេអាចនឹងហូរទឹកភ្នែកបានងាយជាងរាល់ដង ។ វេជ្ជបណ្ឌិតរូបនេះមានប្រសាសន៍ទៀតថា “នៅពេលដែលរាងកាយទាក់ទងគ្នាជាមួយអារម្មណ៍យ៉ាងខ្លាំង នោះខួរក្បាលបញ្ជាឱ្យទឹកភ្នែកហូរ” ។ ស្ត្រេសក៏ជួយបង្កើនកម្រិតអរម៉ូន cortisol ដែលវេជ្ជបណ្ឌិត Saltz និយាយថា អាចបង្កើនការថយចុះកម្តៅនិងប្រតិកម្មទៅនឹងស្ថានភាពដែលមានបញ្ហាស្ត្រេស។
បញ្ហាបុគ្គលិកលក្ខណៈ

មនុស្សគ្រប់រូបមានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់គេ។ ភាពខុសគ្នានៃជីវសាស្ត្រនៅក្នុងរចនាសម្ព័ន្ធខួរក្បាល និងសរីរវិទ្យាអាចជះឥទ្ធិពលដល់បុគ្គលិកលក្ខណៈនិងអារម្មណ៍រំជួលចិត្តរបស់មនុស្ស ដែលអាចបណ្តាលឱ្យស្រក់ទឹកភ្នែកកាន់តែច្រើន។ យោងតាមវេជ្ជបណ្ឌិត Forrest Talley អ្នកជំនាញខាងសសៃប្រសាទបានឲ្យដឹងថា នៅពីក្រោយការយំ គឺដោយសារមនុស្សដែលមានការថប់បារម្ភខ្លាំង និងមានភាពប្រែប្រួលហ្សែននៃអវៈយវៈ។
បញ្ហាអរម៉ូន

អរម៉ូនគឺជាអ្នកនាំសារគីមីដែលគ្រប់គ្រងមុខងាររាងកាយដូចជា ភាពអត់ឃ្លាន ការបន្តពូជ និងអារម្មណ៍។ កត្តាបណ្តាលឲ្យមានការផ្លាស់ប្តូរអ័រម៉ូនរួមមាន ពេលមានរដូវ មុនពេលឆ្លងទន្លេ និងពេលអស់រដូវរបស់ស្រ្តី ដែលអាចបណ្តាលឲ្យស្ត្រីកាន់តែងាយយំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?
ចុចអាន៖ ពាក្យថា មនុស្សទន់ខ្សោយពឹងសំណាង មនុស្សរឹងមាំ ពឹងខ្លួនឯងមានន័យដូចម្តេច?
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


