Connect with us

នយោបាយ

គ​.​ជ​.​ប បង្ហាញ​គំនូស ខ្នាត និង​ប្រព័ន្ធ​ការពារ​សន្តិសុខ នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ នេះ បានបង្ហាញ​ទំហំ​ខ្នាត និង​ប្រព័ន្ធ​ការពារ​សន្តិសុខ​នៃ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើ​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​។

បើ​តាម គ​.​ជ​.​ប ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ​មាន​បរិវេណ​ខាងក្នុង ជា​តំបន់​ដែល​នៅ​ជុំវិញ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ខណ្ឌ​ដោយ​វ័ណ្ឌមណ្ឌល​មួយ ដែលមាន​កាំ​ប្រវែង​យ៉ាងតិច​១៥​ម៉ែត្រ និង​មាន​បរិវេណ​ខាងក្រៅ​ជា​តំបន់ ដែល​នៅ​ជុំវិញ​ការិយាល័យ​ទាំងនោះ ខណ្ឌ​ដោយ​វ័ណ្ឌមណ្ឌល​មួយ មាន​កាំ​ប្រវែង​១០០​ម៉ែត្រ ឬ​មាន​ទម្រង់​ផ្សេង ឬ​មាន​កាំ​តូច​ជាង ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង នៃ​បរិវេណ​ខាងក្រៅ​របស់​ការិយាល័យ​នីមួយៗ​នោះ ។

គ​.​ជ​.​ប បញ្ជាក់ថា​ទី​១, ពណ៌​សមាន​វ័ណ្ឌមណ្ឌល​កាំ​ប្រវែង​១៥​ម៉ែត្រ គឺជា​បរិវេណ​ខាង​ក្នុងនៃ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​២, ពណ៍​ខ្មៅ​មាន​វ័ណ្ឌមណ្ឌល​កាំ​ប្រវែង​១០០​ម៉ែត្រ គឺជា​បរិវេណ​ខាងក្រៅ នៃ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។

ទី​៣, ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​កងកម្លាំងប្រដាប់អាវុធ និង​មាន​ពាក់​ប្រឡង់​ដៃ​សន្តិសុខ ដែល​កំណត់ដោយ គ​.​ជ​.​ប​។​

​គ​.​ជ​.​ប បាន​ទៀត​បញ្ជាក់ថា ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ចំនួន​៣​នាក់ ដែល​ការពារ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កងក​ម្លាំ​ង​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ពាក់​ប្រូ​ឡង់​ដៃ​សន្តិសុខ​ដែល​កំណត់ដោយ​គ​.​ជ​.​ប​៖

​ទី​១, ភ្នាក់ងារ​សន្តិសុខ​១ នាក់ ត្រូវ​ចល័ត​ការពារ​ជុំវិញ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ឬ​ចល័ត​ការពារ នៅក្នុង​បរិវេណ​ខាងក្រៅ នៃ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ដោយ​ត្រូវ​ស្ថិតនៅក្នុង​ចម្ងាយ​ពី​១៥-១០០​ម៉ែត្រ គ្មាន​សិទ្ធិ​ប្រើ​អាវុធ​ឡើយ ។​

​ទី​២, ភ្នាក់ងារ​សន្តិសុខ​២ នាក់​ទៀត ត្រូវ​ចល័ត​ការពារ​ជុំវិញ​បរិវេណ​ខាងក្រៅ នៃ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ដោយ​ត្រូវ​ស្ថិតនៅក្នុង​ចម្ងាយ​ពី​១០០-១៥០​ម៉ែត្រ មាន​សិទ្ធិ​ប្រើប្រាស់​នូវ​អាវុធ​វែង​១ ដើម បង់​១ និង​មាន​គ្រាប់​យ៉ាងច្រើន​ចំនួន​៣០(​សាមសិប​គ្រាប់​។​

​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​យាម​ទីកន្លែង​រក្សាទុក និង​ការពារ​ការ​ដឹកជញ្ជូន​សម្ភារ​បោះឆ្នោត និង​ឯកសារ​បោះឆ្នោត ពី​គោលដៅ​មួយ​ទៅកាន់​គោលដៅ​មួយ​តាម​ការកំណត់​របស់ គ​.​ជ​.​ប ឬ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម