ព័ត៌មានអន្ដរជាតិ
ពិភពលោកកំពុងភ័យខ្លាចលោក ពូទីន ប្រកាសសង្គ្រាមក្នុង “ទិវាជ័យជម្នះ” ថ្ងៃនេះ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងថ្លែងសុន្ទរកថាក្នុង “ទិវាជ័យជម្នះ” ៩ ឧសភា របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ ១៩៤៥ នាម៉ោង ១០ ព្រឹក (ម៉ោង ២ ថ្ងៃត្រង់នៅកម្ពុជា) នៅទីលានក្រហមកណ្តាលទីក្រុងមូស្គូ ។
ទន្ទឹមនោះការថ្លែងរបស់លោក ពូទីន ធ្វើឲ្យពិភពលោកក៏ដូចជារដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និងអ្នកផ្សេងទៀតមើលឃើញថា លោក ពូទីន អាចនឹងប្រកាសសង្គ្រាមក្នុងអំឡុងពេលសុន្ទរកថានោះ ហើយការប្រកាសបែបនេះអាចនាំឲ្យមានការកៀរគរជនជាតិរុស្ស៊ីយ៉ាងធំសម្បើមសម្រាប់សង្គ្រាមលុកលុយបន្ថែមទៀត ។
លោក ពូទីន បានបញ្ជាឲ្យយោធាវាយលុកប្រទេសជិតខាងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ដោយលោកបានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាត្រូវបានគ្រប់គ្រងដោយពួក neo-Nazis ហើយប្រជាជនដែលមានដើមកំណើតរុស្ស៊ីចាំបាច់ត្រូវការពារ ។
ស្របពេលជាមួយគ្នានោះសុន្ទរកថារបស់លោក ពូទីន នឹងត្រូវបន្តដោយក្បួនដង្ហែរយោធា ដែលបង្ហាញពីការដើរដង្ហែររបស់បុគ្គលិកយោធាជាង ១០,០០០ នាក់ ជាមួយនឹងដាក់តាំងបង្ហាញអាវុធទំនើបៗផងដែរ ។
បន្ថែមពីនេះក្បួនដង្ហែក៏នឹងបង្ហាញយន្តហោះពិសេស Ilyushin Il-80 ដែលប្រធានាធិបតី និងមន្ត្រីផ្សេងទៀតចេញបញ្ជាក្នុងករណីមានអាសន្ន ដូចជាសង្រ្គាមនុយក្លេអ៊ែរជាដើម ។
អ្នកជំនាញនិយាយថា ការហោះហើរយន្តហោះនេះ នឹងមានគោលបំណងបង្ហាញរូបភាពនៃជម្លោះនុយក្លេអ៊ែរ ក៏ដូចជាការព្រមានដល់ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន ។
របាយការណ៍ខ្លះបានលើកឡើងថា រុស្ស៊ីក៏អាចនឹងធ្វើពិធីនៅក្នុងតំបន់អ៊ុយក្រែនដែលខ្លួនអះអាងថាវាយដណ្ដើមបានក្នុងអំឡុងពេលសង្គ្រាមលុកលុយដែលអូសបន្លាយពេលជាង ២ ខែកន្លងមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន បើកចំហចំពោះការចរចា តែ រុស្ស៊ី ត្រូវគោរពលក្ខខណ្ឌមួយនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


