ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លុបចោលក្បួនបង្ហាញយន្តហោះលើអាកាសក្នុង “ទិវាជ័យជម្នះ” ដោយសារបញ្ហាមួយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ក្បួនបង្ហាញយន្តហោះលើអាកាសនៅទីក្រុងមូស្គូក្នុង “ទិវាជ័យជម្នះ” ត្រូវបានលុបចោល ដោយសារតែបញ្ហាអាកាសធាតុ ។

វិមានក្រឹមឡាំងបានលើកឡើងពីការលុបចោលក្បូននេះ ស្របពេលដែលប្រទេសរុស្ស៊ីកំពុងប្រារព្ធ “ទិវាជ័យជម្នះ ៩ ឧសភា” របស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី ២ កាលពីឆ្នាំ ១៩៤៥ ។
ទន្ទឹមនោះវិមានក្រឹមឡាំងក៏មិនបានបញ្ជាក់ពីប្រភេទយន្តហោះដែលត្រូវលុបចោលក្នុងក្បួននោះទេ ខណៈសារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍នាពេលកន្លងមកថា ក្បួនបង្ហាញលើអាកាសគឺជាយន្តហោះពិសេស Ilyushin Il-80 ដែលប្រធានាធិបតី និងមន្ត្រីផ្សេងទៀតចេញបញ្ជាក្នុងករណីមានអាសន្ន ដូចជាសង្រ្គាមនុយក្លេអ៊ែរជាដើម ។

ចំណែកអ្នកជំនាញនិយាយថា ការហោះហើរយន្តហោះនេះ នឹងមានគោលបំណងបង្ហាញរូបភាពនៃជម្លោះនុយក្លេអ៊ែរ ក៏ដូចជាការព្រមានដល់ប្រទេសលោកខាងលិច ដែលបាននិងកំពុងផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ពិភពលោកកំពុងភ័យខ្លាចលោក ពូទីន ប្រកាសសង្គ្រាមក្នុង “ទិវាជ័យជម្នះ” ថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


