កីឡា
ឆ្លើយពីបេះដូងមក Ronaldo និង Messi នរណាល្អជាង?
KPT plus សូមឆ្លើយភ្លាមថា គឺ Messi ។
កំពូលកីឡាករបាល់ទាត់អាជីពរបស់អាហ្សង់ទីន Lionel Messi ដែលកំពុងគ្រងទ្រព្យសម្បត្តិជាង ៣០០ លានដុល្លារអាមេរិក គឺជាអត្តពលិកនាំមុខឱ្យក្លឹបអេស្បាញហើយក៏ជា កីឡាករអច្ឆរិយៈ ពិបាករកគូមកផ្ទឹមណាស់។

ប្រៀបជាមួយ រ៉ូណាល់ដូ គឺ Messi លេងដូចជាអ្នកបង្កើតគ្រាប់ជាច្រើនជាអ្នកបញ្ចប់។ ឆ្លងកាត់ការបង្ហាញសមត្ថភាពលើសង្វៀនវាលស្មៅជាច្រើនឆ្នាំរបស់ Messi គាត់នៅតែត្រូវបានគេចាត់ថា ជាកីឡាករឆ្នើមបំផុតលំដាប់ពិភពលោក ហើយពានរង្វាន់ IFFHS ២លើកជាប់ៗគ្នាជាឧទាហរណ៍មិនអាចប្រកែកបាន។
មកស្គាល់ Lionel Messi ច្បាស់ជាងមុនបន្តិច៖

បុរសនេះ ធំឡើងមកក្នុងអារម្មណ៍មួយដែលជាប់ដក់ជាមួយនឹងកីឡាតាំងពីក្មេង។
នៅពេលមានអាយុត្រឹមតែ ៤ ឆ្នាំ ក៏បានក្លាយជាសមាជិកនៃក្លឹបក្នុងស្រុកឈ្មោះហ្គ្រូលី ទទួលបង្វឹកផ្ទាល់ដោយឪពុកខ្លួន។ នៅពេលមានវ័យដប់ឆ្នាំ ចំណង់ចំណូលចិត្តនេះត្រូវបានគំរាមកំហែងនៅពេលរោគវិនិច្ឆ័យមួយបានបង្ហាញថា កុមារ Lionel Messi មានបញ្ហាកង្វះអ័រម៉ូនលូតលាស់។ ទោះយ៉ាងណា ឧបសគ្គជីវិតមួយនេះ មិនអាចវាយផ្តួល Lionel Messi ឡើយ។

នៅអាយុ ១៣ ឆ្នាំគេបានចូលរៀននៅសាលាយុវជនរបស់ក្រុងបាសេឡូណា។ ក្នុងកំឡុងពេលសិក្សានៅបណ្ឌិត្យសភាក្រុមគ្រួសាររបស់ Lionel Messi បានព្យាយាមជាខ្លាំងឱ្យកូនម្នាក់នេះបានលេងជាមួយបាសេឡូណា។
នាយកក្រុមកាលណោះឃើញជំទង់ម្នាក់នេះកាលណាក៏កើតចិត្ត ចង់ចុះហត្ថលេខាភ្លាមៗ ប៉ុន្តែក្លឹបបានស្ទាក់ស្ទើរព្រោះថា Lionel Messi ជាជនបរទេស ហើយនៅពេលនោះ វាមិនធម្មតាប៉ុន្មានទេសម្រាប់ក្លឹបអ៊ឺរ៉ុប ក្នុងការចុះកុងត្រាជាមួយកីឡាករបរទេស។
ក្រោយមកនៅឆ្នាំដដែលនោះ ឱសានវាទមួយត្រូវបញ្ចេញដោយបាសេឡូណាបង្ហាញពីការប្តេជ្ញាក្នុងការប្រឈមហានីភ័យផ្តល់កិច្ចសន្យាដល់កីឡាករតូចម្នាក់នេះ។
នៅ១ឆ្នាំក្រោយមក ដើម្បីនៅជិត Lionel Messi ក្រុមគ្រួសារ ទំាងមូលបានផ្លាស់ទៅទីក្រុងបាសេឡូណាក្បែរកីឡដ្ឋានរបស់ក្លឹប។

ដំបូងៗ Lionel Messi ត្រូវអនុញ្ញាតិ្តឱ្យលេងបានតែក្នុងការប្រកួតមិត្តភាពនិងលីគកាតាប៉ុណ្ណោះ។
សម្រាប់កីឡាករក្មេងខ្ចីម្នាក់នេះ បាល់ទាត់គឺជារឿងតែមួយគត់ដែលជួយជីវិតគេឱ្យមានន័យ ហើយបើគ្មានវាទេក្មេងដែលខ្មាស់អៀនម្នាក់នេះនឹងក្លាយទៅជាមនុស្សស្ងប់ស្ងាត់គ្មានសកម្មភាពម្នាក់។
ទីបំផុត Lionel Messi បានក្លាយជាផ្នែកមួយនៃសហព័ន្ធកីឡាបាល់ទាត់រ៉ូយ៉ាល់អេស្បាញ (RFEF) ។
ដោយសារតែក្លាយជាសមាជិករបស់ RFEF គេអាចលេងបានគ្រប់ការប្រកួតទាំងអស់ និងបង្កើតមិត្តជាច្រើនក្នុងចំណោមអ្នករួមក្រុម រួមទាំង Cesc Fàbregas និង Gerard Piqué ផង។
ចាប់ពីពេលនោះ អាជីពគោលរបស់ Lionel Messi បានហក់ឡើង ដូចកំពូលភ្នំដែលរង់ចាំតែស្រួចឡើង ហើយមាំទំាជាលំដាប់។
នៅក្នុងរដូវកាលដំបូង គេរកគ្រាប់បាល់បាន ៣៦ គ្រាប់ក្នុង ៣០ ប្រកួតសម្រាប់ Cadetes A ដែលជាឯកទគ្គកម្ម។

ចាប់ពីនោះហើយ ដែលកំពូលកីឡាករឆ្នើម Lionel Messi ទទួលការស្នើសុំចូលរួមជាមួយក្រុម Arsenal ។ Lionel Messi ក៏ជាកីឡាករបាល់ទាត់ តែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ FIFA Ballon ប្រាំដងដែល ក្នុងចំណោមនោះ មានបួនដងគឺឈ្នះជាប់ៗគ្នា៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ កំពូលកីឡាករបាល់ទាត់ដែលទម្លាប់យកដំណើរកម្សាន្តលំហែមុនការប្រកួតមកដល់
ចុចអាន៖ ហេតុផល១០យ៉ាងធ្វើឲ្យ Lionel Messi ក្លាយជាកីឡាករបាល់ទាត់រកប្រាក់បានច្រើនជាងគេលើលោក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


