វប្បធម៌ ជំនឿ
តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន
ការពិតទៅ ការចិញ្ចឹមសត្វឆ្មា ក៏មានទាក់ទិននឹងជំនឿងងឹតយ៉ាងមុតជ្រៅដែរ។ គេជឿថា បើចិញ្ចឹមឆ្មាត្រូវសម្បុរ នឹងនាំមកនូវភាពចម្រុងចម្រើន តែបើខុសវិញអ្នកច្បាស់ជាអន្តរាយមិនខាន។ តើរឿងនេះពិតឬមិនពិត? សូមពិចារណាទាំងអស់គ្នា!
១. ឆ្មាសម្បុរខ្លា

ចិញ្ចឹមឆ្មាប្រភេទនេះ នឹងជួយកម្ចាត់សត្វស្លាប កណ្តុរ ពស់ នៅក្នុងផ្ទះ បានយ៉ាងល្អ។
២. ឆ្មាសម្បុរខ្មៅ

ពពួកឆ្មាសម្បុរខ្មៅ មិនគួរចិញ្ចឹមនៅក្នុងផ្ទះទេ ព្រោះគេជឿថា វាជាឆ្មាខ្មោច អាចធ្វើឲ្យម្ចាស់ និងគ្រួសារឈឺថ្កាត់។
៣. ឆ្មាសម្បុរមាស

វាជាឆ្មាដ៏ឈ្លាសវៃ ចិញ្ចឹមក្នុងផ្ទះនឹងមានមន្តស្នេហ៍ តែខ្វះលាភសំណាង ព្រោះវាតំណាងឱ្យភាពខ្ជិលច្រអូស។
៤. ឆ្មាសម្បុរស្ពាន់

មិនគួរទុកសត្វនេះលើសពី ២ក្បាលនៅក្នុងផ្ទះតែមួយទេ ព្រោះវានឹងនាំឱ្យសំណាងចៀសឆ្ងាយ ហើយឡុងចុងជាមួយនឹងលេងល្បែងស៊ីសង។
៥. ឆ្មាសម្បុរប្រផេះ

ឆ្មាឥសី! ចូររក្សាទុកនៅក្នុងផ្ទះ នឹងធ្វើឱ្យកុមាររីកចម្រើនក្នុងការសិក្សា។
៦. ឆ្មាសម្បុរបី

ជាឆ្មាមិនចូលចិត្តធ្វើការ មិនចូលចិត្តចាប់កណ្ដុរ ប៉ុន្តែបើចិញ្ចឹម វានឹងនាំលាភសំណាងឱ្យម្ចាស់ផ្ទះ។
៧. ឆ្មាសម្បុរខ្មៅ-ស

ឆ្មាចោរ! មិនគួរទុកនៅក្នុងផ្ទះឡើយ ព្រោះនឹងធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ និងបែកបាក់ស្នេហា។
៨. ឆ្មាសម្បុរ ស

គេជឿថា វាជាឆ្មារបស់ព្រះ។ ដូចនេះគួរតែចិញ្ចឹមវានៅក្នុងផ្ទះ នោះសំណាងនឹងរត់មកនៅជាមួយអ្នក។
៩. ឆ្មាសម្បុរត្រសក់

ឆ្មានេះជានិមិត្តរូបនៃភាពសម្បូរបែប។ ចូររក្សាទុក វានឹងនាំមកនូវសំណាងល្អដល់ការធ្វើពាណិជ្ជកម្ម ឬធ្វើឱ្យអាជីវកម្មរីកចម្រើន។
១០. ឆ្មាខ្លាឃ្លោក

ជាពពួកឆ្មាដែលគេជឿថា វាមានជីវិតប្រាំបួន។ ចិញ្ចឹមវានឹងនាំមកនូវសុភមង្គល និងភាពរុងរឿងដល់ម្ចាស់។
១១. ឆ្មាខ្លួនកោង និងកន្ទុយខ្លី

វាជាប្រភេទឆ្មា ដែលនឹងធ្វើឱ្យម្ចាស់ គ្មានសំណាងទាល់តែសោះ។
១២. ឆ្មាកន្ទុយកោង និងវែង

ក្នុងជំនឿ ឆ្មានេះអាចផ្ដល់ថាមពលអរូបិយ នាំឱ្យម្ចាស់ក្លាយជាអ្នកធំ មានលាភ មានជ័យ មានគ្រួសារដ៏ល្អ។
១៣. ឆ្មាសម្បុរប្រផេះ និងមានភ្នែកតូច

ពពួកឆ្មានេះ ជាឆ្មាកម្រ ដែលវាអាចនាំលាភឱ្យម្ចាស់ក្លាយជាសេដ្ឋី។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះជំនឿទាំងនេះ?
អត្ថបទ៖ សន្យា
ចុចអាន៖ ឆ្មាក្នុងសុបិន បានន័យថា អ្នកជិតដល់គូព្រេង និងមានលាភសំណាងខាងហិរញ្ញវត្ថុ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ