កីឡា
សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី អបអរកម្ពុជា ទទួលបានមេដាយដំបូង នៅស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី (Asian Volleyball Confederation) បានសម្ដែងការអបអរដល់ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដែលទទួលបានមេដាយ ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

វិបសាយផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី បានសង្កត់ធ្ងន់ថា ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានប្រកួតឈ្នះ ក្រុមមហាអំណាចបាល់ទះថៃ ៣-២ ក្នុងជំនួបដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី២១ ខែឧសភា នេះ។
នេះជាការប្រកួតដ៏អស្ចារ្យ ដោយពិន្ទុប្រកៀកប្រកិតគ្នា ចាប់តាំងពីសិតទី១ ដោយកម្ពុជាធ្វើបានយ៉ាងល្អ ពោលគឺនាំមុខ នៅសិតទី១ ដោយកម្ពុជា ឈ្នះ ២៥-២៣ លុះចូលដល់ សិតទី២ ថៃ វាយបកយកឈ្នះវិញ ២២-២៥ ប៉ុន្តែនៅសិតទី៣ កម្ពុជា បានត្រលប់មកយកឈ្នះវិញ ២៥-២៣ បន្ទាប់មកសិតទី៤ ថៃ យកឈ្នះជាថ្មី ជាមួយពិន្ទុ ១៣-២៥។ លុះចូលដល់សិតចុងក្រោយដែលជាសិតកាត់សេចក្ដី កម្ពុជា បានឈ្នះ ថៃ ១៥-១៣ ទទួលបានមេដាយសំរឹទ្ធជាផ្លវការ។

ការផ្តួលថៃ គឺជារឿងមួយព្រោះការទទួលជ័យជម្នះនេះគឺជាការសងសឹកដ៏អស្ចារ្យ សម្រាប់ការចាញ់ក្នុងការប្រកួតជម្រុះក្នុងពូល។ សំខាន់ជាងនេះទៅទៀតនោះ គឺជាមេដាយសំរឹទ្ធ ដែលជាមេដាយលើប្រភេទកីឡាបាល់ទះស៊ីហ្គេម លើកទី១ សម្រាប់កម្ពុជា។ លើសពីនេះទៅទៀត ខណៈពេលកម្ពុជាអបអរជ័យជម្នះរបស់ខ្លួន ថៃបានចាកចេញពីទីលានប្រកួតដោយការខកចិត្តយ៉ាងខ្លាំងភ្លាមៗ។
នេះជាលើកទី១ ក្នុងរយៈពេល ៣៩ឆ្នាំ ដែលក្រុមបាល់ទះបុរសថៃ ត្រលប់ទៅផ្ទះវិញដោយគ្មានមេដាយកាន់សូម្បីតែមួយពីស៊ីហ្គេម។ ពួកគេបានត្រលប់មកវិញដោយដៃទទេក្នុងឆ្នាំ១៩៨៣ នៅប្រទេសសិង្ហបុរី ហើយនោះជាលើកចុងក្រោយសម្រាប់ការត្រលប់ពីស៊ីហ្គេមដោយដៃទទេ។ ចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០២២ ក្រុមបាល់ទះបុរសថៃ មិនដែលខកខាន ក្នុងការទទួលបានមេដាយស៊ីហ្គេមទេ ដោយតែងតែរកបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជារឿយៗ ប៉ុន្តែអ្វីៗបានប្រែជាភាពជូរចត់សម្រាប់ថៃ លើកនេះ ខណៈដែលពួកគេបានបញ្ចប់យុទ្ធនាការស៊ីហ្គេម នៅវៀតណាម ដោយមិនមានមេដាយអ្វីឡើយ ពោលគឺបានត្រឹមចំណាត់ថ្នាក់លេខ៤៕
អត្ថបទ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


