កីឡា
រកឃើញ ៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្របពេល វិសាខា ប៉ះ ស្នងការរាជធានីភ្នំពេញ អង្គរក្ស ប៉ះ ស្នងការស្វាយរៀង
ការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នេះដោយរកឃើញក្រុមខ្លាំងចំនួន ៤ គឺសមាគមបាល់ទះវិសាខា ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមស្នងការខេត្តស្វាយរៀង និងស្នងការរាជធានីភ្នំពេញ។

ក្រុមវិសាខា
សម្រាប់វគ្គវិលជុំសន្សំពិន្ទុជុំទី២ ដែលទើបបញ្ចប់ទៅនេះគឺមាន ២ក្រុមដែលបានធ្លាក់ចេញរួមសមាគមបាល់ទះក្រសួងមហាផ្ទៃ មាន៤ពិន្ទុ និងស្នងការខេត្តកោះកុង មិនមានពិន្ទុសោះ។ បញ្ចប់វគ្គវិលជុំសន្សំពិន្ទុនេះគឺចំណាត់ថ្នាក់ក្រុមទាំង ៤រួមមាន៖
លេខ១ សមាគមវិសាខា មាន ១៤ពិន្ទុ
លេខ២ បញ្ជាការដ្ឋានអង្គរក្ស មាន១២ពិន្ទុ
លេខ៣ ស្នងការខេត្តស្វាយរៀង មាន៩ពិន្ទុ
លេខ៤ ស្នងការរាជធានីភ្នំពេញ មាន៦ពិន្ទុ

ក្រុមបញ្ជាការដ្ឋានអង្គរក្ស
យោងតាមចំណាត់ថ្នាក់នេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺចំណាក់ថ្នាក់លេខ១ ប៉ះ លេខ៤ «សមាគមវិសាខា ប៉ះ ស្នងការរាជធានីភ្នំពេញ» និងលេខ២ ប៉ះ លេខ៣ (បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ស្នងការខេត្តស្វាយរៀង)។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៦ ។ រង់ចាំមើលទាំងអស់គ្នាក្រុមមួយណាក្លាយជាម្ចាស់ពានតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ៕

តារាងចំណាត់ថ្នាក់
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


