Connect with us

កីឡា

យ៉ុន​ ខេមរៈ​ និយាយ​ចំៗ​មាន​ រ៉ុន​ សុខជា​ គឺ​ជួយ​ក្រុម​បាន​ច្រើន​ពិសេស​នៅ​ជុំ​ទី២​ តេជោលីគ​នេះ​

បានផុស

នៅ

កីឡាករ​ យ៉ុន​ ខេមរៈ​ និយាយ​ថា​វត្តមាន​កីឡាករ​ រ៉ុន​ សុខជា​ នៅ​ជុំ​ទី២​ នេះ​បាន​ជួយ​ក្រុម​បាន​ច្រើន​រហូត​អាច​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងៗ​មួយ​ចំនួន​ដែរ ប៉ុន្តែ​បើ​ឲ្យ​ស្នងការរាជធានីភ្នំពេញ​ល្អ​ដូច​មុន​មិន​ទាន់​អាច​ទេ។​

កីឡាករ យ៉ុន ខេមរៈ

ដៃ​ប៉ះសេ​វ័យ​ក្មេង​ យ៉ុន​ ខេមរៈ​ បាន​ឲ្យ​ដឹង​ថា​ ការ​បាន​មក​ជួយ​ក្រុម​ស្នងការ​រាជធានីភ្នំពេញ​វិញ​របស់​ រ៉ុន​ សុខជា​ ធ្វើ​ឲ្យ​សន្ទុះ​លេង​របស់​ក្រុម​ហាក់​មាន​ភាព​ស្វាហាប់​ និង​ខ្លាំង​ឡើង​វិញ​រយៈពេល​ប៉ុន្មាន​ប្រកួត​នេះ​រហូត​អាច​ឈ្នះ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​ទៀតផង។​

យ៉ុន​ ខេមរៈ​ បន្ថែម​ទៀត​ថា​ បើ​ទោះជា​មាន​ រ៉ុន​ សុខជា​ នៅ​ជុំទី២​ និង​ជួយ​ក្រុម​បាន​ច្រើន​មែន​ ប៉ុន្តែ​ស្នងការរាជធានីភ្នំពេញ​គឺ​មិន​ទាន់​ល្អ​ដូច​ពី​មុន​នោះ​ឡើយ។​ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ក្រុម​បាត់​កីឡាករ​បរទេ​សំខាន់​មួយ​រូប​ដែល​ធ្វើ​ឲ្យ​ការ​លេង​ធ្លាក់​ទម្រង់​​ផង​ដែរ។​

កីឡាករ រ៉ុន សុខជា​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ជា​ក្រុម​ឡើង​កូដ​មួយនៅកម្ពុជា​ និង​ជា​ម្ចាស់​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ នៅ​ដើម​ឆ្នាំ​២០២៦​ នេះ។​ បច្ចុប្បន្ន​ក្នុង​តេជោលីគ​ រដូវកាល​ទី៣​ ជុំ​ទី២​ នេះ​ក្រុម​ស្នងការ​ឈរ​ចំណាត់​ថ្នាក់​លេខ៤​ និង​មិន​ទាន់​អាច​បញ្ជាក់​ថា​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ១០០%​ នៅ​ឡើយ​ទេ៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្នងការរាជធានីភ្នំពេញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម