កីឡា
ស្នងការរាជធានីភ្នំពេញ មហាផ្ទៃ ឬស្នងការខេត្តកោះកុង មួយណានឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគ…
ការប្រកួតវិលជុំសន្សំពិន្ទុនៅជុំទី២ ពានតេជោលីគ នៅពេលនេះសល់ត្រឹម ២ប្រកួតតែប៉ុណ្ណោះនឹងបញ្ចប់ការប្រកួតហើយរកឃើញ ៤ក្រុមបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត ខណៈក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ឬស្នងការខេត្តកោះកុង មិនទាន់ដឹងមួយក្រុមណាបានឡើងនោះឡើយ។

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ
វគ្គសន្សំពិន្ទុជុំទី២ នេះនឹងបញ្ចប់ការប្រកួតនៅចុងសប្ដាហ៍ថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៦ នេះហើយ។ យ៉ាងណាចំណាត់ថ្នាក់ត្រឹម ៣ប្រកួតដំបូងនេះគឺ លេខ១ គឺសមាគមបាល់ទះវិសាខា មាន ៨ពិន្ទុ លេខ២ ស្នងការខេត្តស្វាយរៀង មាន ៧ពិន្ទុ លេខ៣ បញ្ជាការដ្ឋានអង្គរក្ស មាន ៦ពិន្ទុ និងលេខ៤ ស្នងការរាជធានីភ្នំពេញ មាន ៥ពិន្ទុ។

សមាគមបាល់ទះក្រសួងមហាផ្ទៃ
នៅជុំទី២ នេះតម្រូវយកតែ ៤ក្រុមប៉ុណ្ណោះគឺរាប់ចាប់ពីលេខ១ ដល់ ៤ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។ យ៉ាងណាទាំង ៣ក្រុមនេះគឺ ស្នងការរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងស្នងការខេត្តកោះកុង មិនទាន់ច្បាស់ថាមួយណានឹងឡើង ឬធ្លាក់ទាំងស្រុងនោះដែរដោយសារតែពិន្ទុអាចប្រដេញគ្នា និងកែប្រែលទ្ធផលបានក្រោយចាញ់-ឈ្នះ នៅ ២ប្រកួតចុងក្រោយសប្ដាហ៍នេះ។ តាមពិន្ទុនៅពេលនេះក្រុមលេខ៤ ស្នងការរាជធានីភ្នំពេញ មាន ៥ពិន្ទុក្នុងដៃគឺមានសង្ឃឹមច្រើនជាងគេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅ ២ប្រកួតចុងក្រោយនេះបើ ស្នងការរាជធានីភ្នំពេញ រកបានត្រឹម ៣ពិន្ទុទៀតនោះគឺឡើងទៅវគ្គបន្ត ១០០% តែម្ដងដោយមិនចាំបាច់អ៊ុតជាមួយ ២ក្រុមទៀតនោះឡើយ។ ប៉ុន្តែបើស្នងការរាជធានីភ្នំពេញ ២ប្រកួតចុងក្រោយរកបានតែ ២ពិន្ទុនោះទេគឺត្រូវរង់ចាំអ៊ុតក្រុម ក្រសួងមហាផ្ទៃ សិន។ ប្រសិនបើក្រសួងមហាផ្ទៃ ២ប្រកួតចុងក្រោយឈ្នះ (៣-០) ទាំង ២ប្រកួត គឺមាន ៦ពិន្ទុបន្ថែមទៀត ដូច្នេះត្រូវពិនិត្យមើលឡើងវិញ ព្រោះមាន ៧ពិន្ទុដូចគ្នាជាមួយ ស្នងការរាជធានីភ្នំពេញ។

ក្រុមបាល់ទះស្នងការខេត្តកោះកុង
ប្រសិនបើ ២ប្រកួតចុងក្រោយ ស្នងការរាជធានីភ្នំពេញ ចាញ់ (៣-០) ទាំង ២ប្រកួតនោះគឺមាន ៥ពិន្ទុដដែលត្រូវអ៊ុតជាមួយ ២ក្រុមទៀតសិន។ តែបើក្រសួងមហាផ្ទៃ ២ប្រកួតចុងក្រោយឈ្នះ (៣-០) ទាំង ២ប្រកួតនោះគឺសរុបមាន ៧ពិន្ទុ។ យោងតាមពិន្ទុនេះក្រសួងមហាផ្ទៃ ជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្តែបើ ២ប្រកួតនេះមហាផ្ទៃ រកបាន ៥ពិន្ទុបូក ១ពិន្ទុ មានស្រាប់គឺសរុប ៦ពិន្ទុ ក៏បានឡើងទៅដែរ។ បើ ២ប្រកួតរបស់មហាផ្ទៃ រកបាន ៤ពិន្ទុបន្ថែមបូកជាមួយ ១ពិន្ទុមានស្រាប់គឺសរុប ៥ពិន្ទុ ត្រូវរង់ចាំពិនិត្យជាមួយ ស្នងការរាជធានីភ្នំពេញ សិនទើបដឹងថានរណានឹងឡើងទៅបន្ត។
ចំពោះក្រុមស្នងការកោះកុងវិញប្រសិនបើ ២ប្រកួតចុងក្រោយឈ្នះ ៣-០ ទាំង ២ប្រកួតនោះ ខណៈ ស្នងការរាជធានីភ្នំពេញ និង មហាផ្ទៃ ចាញ់ ៣-០ ទាំង ២ប្រកួតនោះគឺស្នងការកោះកុងជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែបើស្នងការកោះកុង ២ប្រកួតរកមិនបាន ៥ពិន្ទុនោះទេមិនអាចអ៊ុតជាមួយក្រុមផ្សេងដើម្បីឡើងនោះឡើយ។
ប្រកួតទី៤ ក្រុមស្នងការរាជធានីភ្នំពេញ ប៉ះ វិសាខា ថ្ងៃទី២៧ មិថុនា ២០២៦
ប្រកួតទី៥ ក្រុមស្នងការរាជធានីភ្នំពេញ ប៉ះ ស្នងការស្វាយរៀង ថ្ងៃទី២៨ មិថុនា ២០២៦
—
ប្រកួតទី៤ ក្រសួងមហាផ្ទៃ ប៉ះ ស្នងការកោះកុង ថ្ងៃទី២៧ មិថុនា ២០២៦
ប្រកួតទី៥ ក្រសួងមហាផ្ទៃ ប៉ះ បញ្ជាការដ្ឋានអង្គរក្ស ថ្ងៃទី២៨ មិថុនា ២០២៦
—
ប្រកួតទី៤ ស្នងការខេត្តកោះកុង ប៉ះ មហាផ្ទៃ ថ្ងៃទី២៧ មិថុនា ២០២៦
ប្រកួតទី៥ ស្នងការខេត្តកោះកុង ប៉ះ វិសាខា ថ្ងៃទី២៨ មិថុនា ២០២៦
តារាងពិន្ទុគិតត្រឹម ៣ប្រកួតដំបូង៖
លេខ១ វិសាខា មាន ៨ពិន្ទុ
លេខ២ ស្នងការខេត្តស្វាយរៀង មាន ៧ពិន្ទុ
លេខ៣ បញ្ជាការដ្ឋានអង្គរក្ស មាន ៦ពិន្ទុ
លេខ៤ ស្នងការរាជធានីភ្នំពេញ មាន ៥ពិន្ទុ
លេខ៥ ក្រសួងមហាផ្ទៃ មាន ១ពិន្ទុ
លេខ៦ ស្នងការកោះកុង មាន ០ពិន្ទុ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


