Connect with us

កីឡា

កីឡាករ​ គួន​ ម៉ុម​ និង​ សួន​ ចាន់ណារ៉ូ​ សុទ្ធតែ​សរសើរ​ពី​សមត្ថភាព​ វឿន​ វាសនា​ ក្រោយ​ជួប​គ្នា​ជា​ថ្មី​នេះ​

បានផុស

នៅ

កីឡាករ​ គួន​ ម៉ុម​ និង​ សួន​ ចាន់ណារ៉ូ​ សុទ្ធ​តែ​សរសើរ​ពី​សមត្ថភាព​ល្អ​របស់​ វឿន​ វាសនា​ និង​ភាព​រីកចម្រើន​របស់​គេ​ក្រោយ​ជួប​គ្នា​ជា​ថ្មី​នៅ​តេជោលីគ​ ជុំ​ទី២​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦​ កន្លង​ទៅ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វឿន វាសនា

កីឡាករ​ គួន​ ម៉ុម​ បាន​លើក​ឡើង​ថា​ វឿន​ វាសនា​ គឺ​លេង​ល្អ​មែន​ និង​ជួយ​ក្រុម​បាន​ច្រើន​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ។​ ជើង​ខ្លាំង​មក​ពី​តៃវ៉ាន់​រូប​នេះ​គឺ​តាម​ចាប់​បាំង​ដៃគូ​ច្បាស់​ណាស់​ឥលូវ​នេះ​ ដូច្នេះ​កីឡាករ​ល្មមៗ​មិន​ងាយ​វាយ​ចេញ​នោះ​ឡើយ។​

ចំណែក​កីឡាករ សួន​ ចាន់ណារ៉ូ​ បាន​លើក​ឡើង​ស្រដៀង​ គួន​ ម៉ុម​ ដែរ​ថា​ វឿន​ វាសនា​ មក​វិញ​លើក​នេះ​សមត្ថភាព​កើន​ឡើង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។​ ទម្រង់​លេង​ដូច​អ្នក​គាំទ្រ​បាន​ឃើញ​អីចឹង​ដែរ​ ពោល​លេង​ល្អ​ប្លែក​ខុស​ពី​មុនៗ​ទៅ​ទៀត​សម្រាប់​ស្មាត់​របស់​ Win Streak​ រូប​នេះ។​

កីឡាករ វឿន វាសនា

បញ្ជាក់​ដែរ​ថា​ កីឡាករ​ វឿន​ វាសនា​ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​តៃវ៉ាន់​រួច​មក​រូប​គេ​ក៏​បាន​មក​ជួយ​ក្លឹប​ដើម​គឺ​សមាគម​វិសាខា​ នៅ​ក្នុង​ជុំ​ទី២​ ដែល​កំពុង​ដំណើរ​ការ​ប្រកួត​វិលជុំ​សន្សំពិន្ទុ​នៅ​ពេល​នេះ។​ រូប​គេ​ជួយ​វិសាខា​បាន​ ៣ប្រកួត​មក​ហើយ​គឺ​ឈ្នះ​ទាំង​ ៣ប្រកួត​មាន​ ៨ពិន្ទុ​ក្នុង​ដៃ​ និង​ត្រៀម​ជួយ​ ២ប្រកួត​ចុងក្រោយ​បញ្ចប់​ជុំទី២​ នេះ​តទៅទៀត។​ វឿន​ វាសនា​ ជាកីឡាករ​ល្បីឈ្មោះ​ទាំង​នៅ​កម្ពុជា​ និង​តៃវ៉ាន់។​ រូប​គេ​ទើប​តែ​បន្ត​កុងត្រា​ជា​មួយ​ក្លឹប​ Win Streak​ ជា​លើក​ទី៣​ ផង​ដែរ៕​

សួន ចាន់ណារ៉ូ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម