Connect with us

សេដ្ឋកិច្ច

ធនាគារ​​កណ្តាល​​មីយ៉ាន់ម៉ា​​បញ្ជា​​ឲ្យ​​ស្ថាប័ន​​រដ្ឋ​​ឈប់​​ប្រើ​​រូបិយ​ប័ណ្ណ​​បរទេស

បានផុស

នៅ

ធនាគារ​កណ្តាល​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ជា​​ឲ្យ​រដ្ឋ​មន្ត្រី និង​រដ្ឋាភិបាល​មូលដ្ឋាន​ឈប់​ប្រើ​ប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ប្រតិបត្តិការ​ក្នុង​ស្រុក​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​​រូបិយប័ណ្ណ​គីយ៉ាត (Kyat) របស់​ខ្លួន។

សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​​ធ្លាក់​ក្នុង​វិបត្តិ​ចាប់​តាំង​ពី​យោធា​បាន​ដណ្តើម​កាន់​កាប់​អំណាច​កាល​ពី​ឆ្នាំ​មុន បញ្ឈប់កំណែ​ទម្រង់​សេដ្ឋកិច្ច និង​នយោបាយ​​មួយ​ទសវត្សរ៍ ព្រម​ទាំង​​ដាក់​សម្ពាធ​លើ​​អត្រា​ប្តូរ​ប្រាក់​របស់​រូបិយប័ណ្ណគីយ៉ាត ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសាភិបាល​រងនៃ​ធនាគារ​កណ្តាល​ លោក Win Thaw បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ថា ៖«បន្ថែម​​លើ​តម្រូវ​ការ​កំពុង​កើន​ឡើង​សម្រាប់​រូបិយប័ណ្ណ​បរទេស អត្រា​ប្តូរ​ប្រាក់​​អាច​ប្រែ​ប្រួល ដោយសារ​ការ​អនុវត្ត​នៃ​ការ​ទទួល និង​បញ្ចេញ​ប្រាក់​បរទេស​សម្រាប់​ទំនិញ និង​សេវាកម្ម​ដែល​​ទិញ​នៅ​ក្នុង​ប្រទេស»។

លោក Win Thaw បាន​និយាយ​ថា បច្ចុប្បន្ន ស្ថាប័ន​នានា​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ​ហាង និង​សាលា​រៀន​អន្តរជាតិ​ជា​ដើម​កំពុង​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ជាង​គីយ៉ាត ប៉ុន្តែ​ក៏​មាន​អាជីវកម្ម និង​ស្ថាប័ន​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​ដែរ។

«រូបិយប័ណ្ណគីយ៉ាត​របស់​មីយ៉ាន់ម៉ា​គួរ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ទូទាត់​ក្នុង​ស្រុក ​ទាំង​ក្រសួង​ពាក់​ព័ន្ធ រដ្ឋាភិបាល​មូលដ្ឋាន​ និង​​រដ្ឋ​​…​គួរ​ណែនាំ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ការ​ចាំបាច់»។ លោកបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង និង​រដ្ឋាភិបាល​​មូលដ្ឋាន។

បទ​បញ្ជា​នេះ​គឺ​ថ្មី​បំផុត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ដើម្បី​​គ្រប់​គ្រង​បន្ថែម​លើ​រូបិយប័ណ្ណបរទេស​ក្នុង​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​យោធា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម