Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ចាប់ឃុំខ្លួនស្រ្តីថៃម្នាក់ ពាក់ព័ន្ធការធ្វើឃាត មន្ត្រីទូតអាមេរិក ក្នុងសណ្ឋាគារ នៅ Yangon

បានផុស

នៅ

ស្រ្តីថៃម្នាក់ ត្រូវបានចាប់ខ្លួន យកទៅឃុំឃាំងនៅប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធការធ្វើឃាតមន្ត្រីទូតអាមេរិក ក្នុងសណ្ឋាគារ នៅទីក្រុង Yangon។

ស្ថានទូតអាមេរិក ប្រចាំទីក្រុង Yangon (រូប៖ ស្ថានទូតអាមេរិក)

តាមការផ្សាយរបស់ AP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ករណីឃាតកម្មនេះ កើតឡើងក្នុងសណ្ឋាគារ Sakura Residence & Hotel ដោយស្រ្តីថៃ ធ្វើឃាតមន្ត្រីរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ដែលត្រូវបានចាត់មកបំពេញការងារ នៅស្ថានទូតអាមេរិក ប្រចាំទីក្រុង Yangon។

តាមពិតទៅ សពមន្ត្រីអាមេរិក ដែលគេមិនបង្ហាញឈ្មោះរូបនេះ គឺត្រូវបានរកឃើញក្នុងសណ្ឋាគារ តាំងតែពី ២សប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែព័ត៌មាន ទើបត្រូវបានទម្លាយជាសាធារណៈ នៅថ្ងៃពុធ ទី១០ ខែមិថុនា ប៉ុណ្ណោះ។

ជុំវិញករណីនេះផងដែរ ទាំងមន្ត្រីអាមេរិក ក្នុងប្រទេសថៃ និងស្ថានទូតអាមេរិក ប្រចាំនៅមីយ៉ាន់ម៉ា បានរាយការណ៍ជូនក្រសួងការបរទេស នៅទីក្រុងវ៉ាស៊ីនតោន រួចរាល់ហើយ។

យ៉ាងណា ការស៊ើបអង្កេតកំពុងបន្ត ដើម្បីរកការពិតឲ្យឃើញ អំពីករណីនេះ។ 

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ព ដណ្តើមបានអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយប្រើកម្លាំងបាញ់សម្លាប់ ក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាជាច្រើនក្រុម បានចាប់អាវុធឡើងប្រយុទ្ធ ហើយតំបន់ភាគច្រើននៃប្រទេសនេះ ត្រូវធ្លាក់ចូលទៅក្នុងជម្លោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម