ព័ត៌មានអន្ដរជាតិ
ចិន ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ សង្ស័យពីបទចារកម្ម
ក្រសួងការបរទេសចិន នាថ្ងៃសុក្រ ទី១២ ខែមិថុនា នេះ បានចេញមុខបញ្ជាក់ជាផ្លូវការអំពីការចាប់ខ្លួនលោក Min Zin ដែលជាពលរដ្ឋអាមេរិក និងជាប្រធានស្ថាប័នស្រាវជ្រាវមួយ ផ្តោតលើកិច្ចការប្រទេសមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា លោកមានការសង្ស័យពីបទលបការណ៍សម្ងាត់ ឬធ្វើសកម្មភាពគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធ បានឃាត់ខ្លួនលោក Min Zin ទៅតាមផ្លូវច្បាប់ ក្រោមការសង្ស័យថាបានចូលរួមក្នុងសកម្មភាពចារកម្ម ដែលប៉ះពាល់ដល់សន្តិសុខជាតិចិន។ លោកបានបន្ថែមថា ភាគីចិនក៏បានជូនដំណឹងអំពីការចាប់ខ្លួននេះ ទៅកាន់ស្ថានកុងស៊ុលធំរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន រួចរាល់ហើយដែរ។ តាមប្រភពព័ត៌មានស្និទ្ធនឹងរឿងរ៉ាវនេះ បានបង្ហើបថា លោក Min Zin ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយមីយ៉ាន់ម៉ា (ISP-Myanmar) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅឯព្រលានយន្តហោះក្នុងទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិន កាលពីពីរសប្ដាហ៍មុន បន្ទាប់ពីលោកបានហោះហើរទៅដល់ទីនោះ។
ការចាប់ខ្លួនពលរដ្ឋអាមេរិករូបនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងតែព្យាយាមសម្របសម្រួល ដើម្បីរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីដែលកំពុងតែល្អក់កករ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុន។
បើក្រឡេកទៅមើលប្រវត្តិរបស់លោក Min Zin វិញ លោកគឺជាអតីតនិស្សិតសកម្មជនម្នាក់ ដែលធ្លាប់បានចូលរួមក្នុងចលនាទាមទារប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ១៩៨៨ ហើយក្រោយមកលោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃទីក្រុង Berkeley ក្នុងសហរដ្ឋអាមេរិក។ លោកក៏ជាស្ថាបនិកម្នាក់ ក្នុងការបង្កើតវិទ្យាស្ថាន ISP នេះឡើង ដែលដំបូងឡើយមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានបង្ខំចិត្តរើចេញទៅក្រៅប្រទេស ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។
វិបត្តិនោះ បានរុញច្រានមីយ៉ាន់ម៉ាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃរវាងក្រុមយោធា និងក្រុមប្រដាប់អាវុធគាំទ្រប្រជាធិបតេយ្យ រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាប្រធានបទក្តៅ តែងតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់វិទ្យាស្ថានរបស់លោក Min Zin។ ការចេញផ្សាយចុងក្រោយបង្អស់របស់វិទ្យាស្ថាននេះ គឺផ្ដោតខ្លាំងទៅលើការផ្លាស់ប្ដូរនយោបាយនៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានឡើងកាន់តំណែងជាប្រធានាធិបតី តាមរយៈការបោះឆ្នោតមួយដែលរៀបចំឡើងដោយកងទ័ព ព្រមទាំងការដួលរលំនៃសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺប្រទេសចិនបានចេញមុខគាំទ្រជាសាធារណៈដល់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ទោះបីជាការបោះឆ្នោតនោះ រងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិ ដោយសារតែការផាត់ចេញនូវក្រុមប្រឆាំងធំៗ រួមទាំងគណបក្សរបស់លោកស្រី ស៊ូជី ផងដែរ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


