Connect with us

សេដ្ឋកិច្ច

វៀតណាម-ថៃ ពិភាក្សាគ្នា ​លើកិច្ច​ព្រមព្រៀង​ដំឡើង​ថ្លៃស្រូវ​អង្ករ

បានផុស

នៅ

ប្រទេសថៃ និងវៀតណាម កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនតម្លៃនៃការនាំចេញស្រូវអង្កររបស់ពួកគេ ជាមួយគោលបំណងបង្កើនអានុភាពស្រូវអង្ករ នៅក្នុងទីផ្សារពិភពលោក និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។

មន្ត្រីកសិកម្មមកពីប្រទេសថៃ និងវៀតណាម ដែលជាអ្នកនាំចេញស្រូវអង្ករធំជាងគេលំដាប់ទីពីរ និងទីបីរបស់ពិភពលោក បានជួបប្រជុំគ្នានៅទីក្រុងបាងកក កាលពីថ្ងៃសុក្រទី២៧ខែឧសភា ដើម្បីពិភាក្សាអំពីវិធានការរួមគ្នា ជួយដល់កសិករ និងឧស្សាហកម្មស្រូវអង្កររបស់ពួកគេ និងគ្រប់គ្រងថ្លៃដើមផលិតកម្ម។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានបំណងបង្កើនតម្លៃស្រូវអង្ករ បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនអំណាចតថ្លៃនៅក្នុងទីផ្សារពិភពលោក។ តម្លៃស្រូវ​អង្ករ​បាន​ធ្លាក់​ចុះ​ជាង​២០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​តម្លៃ​នៃ​ការ​ផលិត ​មាន​ការ​កើន​ឡើង”។

ភ្លាមៗនេះ ក្រសួង​កសិកម្ម​វៀត​ណាម​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា វៀតណាម និងថៃ បានរួមចំណែកប្រហែល ១០% នៃផលិតកម្មស្រូវអង្ករពិភពលោក និងប្រហែល ២៦% នៃការនាំចេញសកល។

ទោះបីជាយ៉ាងណាក៏ដោយ ការដំឡើងតម្លៃ នឹងក្លាយជាដំណឹងអាក្រក់សម្រាប់អ្នកទិញ និងអ្នកប្រើប្រាស់ចំពេល តម្លៃអាហារពិភពលោកកំពុងឡើងថ្លៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ១០ខែឆ្នាំ ២០២១ កម្ពុជារកចំណូលបាន​ពីការនាំ​ចេញស្រូវអង្ករចំនួនជិត​១០លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម