ព័ត៌មានជាតិ
សកម្មភាពជួយគ្នាក្នុងគ្រាលំបាក បានក្លាយជាប្រពៃណីដ៏ផូផង់ ដក់ជាប់ក្នុងក្រអៅបេះដូងអាវុធហត្ថគ្រប់ៗរូប
ជាការពិតណាស់សកម្មភាព ជួយគ្នាក្នុងគ្រាលំបាក បានក្លាយជាប្រពៃណីដ៏ផូផង់ដក់ជាប់ក្នុងក្រអៅបេះដូងកងកម្លាំងអាវុធហត្ថគ្រប់ៗរូប ជាពិសេសរាជធានីភ្នំពេញ។ ជាក់ស្ដែងកាលពីថ្មីៗនេះ កុមារាម្នាក់ឈ្មោះ យី សេងឡុង មានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ តាំងពីវ័យក្មេង បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីមន្ទីរពេទ្យកុមារជាតិ ដែលកំពុងដង្ហើយរកជំនួយឈាមពីសប្បុរសជន ដើម្បីជួយសង្គ្រោះអាវុធជីវិត។ ដោយទទួលបានដំណឹងភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣រូប ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនប្រុសភ្លាមៗទាន់ពេលវេលា។

មន្ត្រីអាវុធហត្ថរាជធានី បានឲ្យដឹងមុននេះថា សកម្មភាពជួយគ្នាក្នុងគ្រាលំបាក បានក្លាយជាប្រពៃណីដ៏ផូផង់ដក់ជាប់ក្នុងក្រអៅបេះដូងអាវុធហត្ថគ្រប់ៗរូប ដោយមិនប្រកាន់ថា ជាប់សាច់ញាតិរបស់អាវុធហត្ថឬ មិនជាប់នោះទេ គឺត្រូវរួមគ្នាជួយសង្គ្រោះតាមតែអាចធ្វើបាន។ ជាការពិតណាស់ កាលពីពីរឆ្នាំមុន ប្អូនប្រុសខាងលើមានអាយុ ១៤ឆ្នាំ ធ្លាប់ត្រូវបានសារព័ត៌មានមួយ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជួយដល់ប្អូនប្រុស ដែលកំពុងខ្វះឈាម។

ប្រភពបានបន្តថា នាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ ទៅបរិច្ចាគឈាម ជួយដល់ប្អូនប្រុស និងបានឧបត្ថម្ភថវិកាចំនួន ១លានរៀល ព្រមទាំងភេសជ្ជៈ ចាហួយមួយចំនួន ជូនដល់ប្អូនប្រុសផងដែរ។

ប៉ុន្តែមកដល់រសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ ថ្មីៗនេះបានព័ត៌មានថា កុមារា យី សេងឡុង ដដែលបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារជាតិម្តងទៀត ហើយត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាបន្ទាន់ផងនោះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនប្រុសភ្លាមៗទាន់ពេលវេលា។
លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យកុមារជាតិ ដែលតែងតែមើលថែកុមារា យី សេងឡុង ក៏ដូចកុមារដដៃទៀតក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់ និងយកចិត្តទុកដាក់ព្យាបាលបន្តទៅមុខទៀត ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


