ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតទី ៤ របស់ មីយ៉ាន់ម៉ា ប្រចាំប្រទេស ចិន ទទួលមរណភាព
បើយោងតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា និងប្រភពការទូតនៅទីក្រុងប៉េកាំងបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិនបានទទួលមរណភាពភ្លាមៗកាលពីថ្ងៃអាទិត្យនៅទីក្រុង Kunming ភាគនិរតីនៃប្រទេសចិន ។

ប្រភពមកពីអ្នកការទូតនៅទីក្រុងប៉េកាំង និងប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាផ្សាយជាភាសាចិនក៏បានឲ្យដឹងដែរថា ដំណឹងមរណភាពរបស់លោកឯកអគ្គរដ្ឋទូត U Myo Thant Pe ត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា ហើយមូលហេតុនៃការស្លាប់នេះទំនងជាគាំងបេះដូង ។
បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក U Myo Thant Pe ត្រូវបានគេឃើញលើកចុងក្រោយកាលពីថ្ងៃសៅរ៍ក្នុងជំនួបជាមួយមន្ត្រីក្នុងតំបន់នៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា លោក U Myo Thant Pe ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនក្នុងឆ្នាំ ២០១៩ ហើយបានបន្តនៅក្នុងមុខតំណែងមួយនេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយលោកជាឯកអគ្គរដ្ឋទូតទី ៤ ដែលបានស្លាប់នៅប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


