ជីវិតកម្សាន្ដ
ពីអ្នកចម្រៀងតាមហាងតូចតាច តន់ ច័ន្ទសីម៉ា ក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra
ពីអ្នកចម្រៀងតាមហាងធម្មតា តារាចម្រៀងវ័យក្មេងសំឡេងពីរោះ តន់ ច័ន្ទសីម៉ា តាមចាប់ក្ដីស្រមៃរហូតក្លាយខ្លួនជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra។

ទម្រាំមានឈ្មោះល្បីល្បាយដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីកំពុងឡើងកូដ តន់ ច័ន្ទសីម៉ា បានឆ្លងកាត់រឿងរ៉ាវជូរចត់ និងលំបាកជាច្រើន ដែលទស្សនិកជនមួយចំនួនប្រហែលជាមិនធ្លាប់ដឹងពីមុនមក។ តន់ ច័ន្ទសីម៉ា មានស្រុកកំណើតនៅខេត្តតាកែវ ដែលលោកឪពុកជាមន្ត្រីរាជការ និងម្ដាយជាស្ត្រីមេផ្ទះ នាងជាកូនទី ៣ ក្នុងចំណោម ៤ នាក់ ស្រីទាំងអស់ ហើយនាងក៏ជាក្មេងស្រីមានដុងសិល្បៈតាំងពីកំណើត។ ផ្ដើមចេញពីការស្រលាញ់វិស័យសិល្បៈផ្នែកចម្រៀង សីម៉ាបានខិតខំប្រឹងប្រែងដាក់ពាក្យប្រលងចម្រៀងក្នុងកម្មវិធីតូចធំជាច្រើន ដើម្បីឈាងចាប់ក្ដីស្រមៃក្លាយជាតារា។ ក្រៅពីការសិក្សា សីម៉ា ក៏បានទៅច្រៀងតាមភោជនីដ្ឋានផ្សេងៗដើម្បីជួយផ្គត់ផ្គង់គ្រួសារ។

នៅឆ្នាំ ២០១៦ សីម៉ា ក៏បានបោះជំហានឈានចូលប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ តែនាងមិនទទួលបានជោគជ័យនោះទេ។ ដោយសារសេចក្ដីស្រលាញ់ និងភាពមិនបោះបង់ តន់ ច័ន្ទសីម៉ា បានបន្តដំណើរជីវិតរបស់ខ្លួន រហូតដល់អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra ចាប់អារម្មណ៍នូវទេពកោសល្យ និងសមត្ថភាពលោកក៏បានផ្ដល់ឱកាសឲ្យនាងធ្វើជាតារាចម្រៀងប្រចាំផលិតកម្មនៅឆ្នាំ ២០១៩។ ភ័ព្វសំណាងក៏មកដល់ តន់ ច័ន្ទសីម៉ា ក៏បានចេញបទចម្រៀង ២ បទ នៅក្នុងផលិតកម្ម Galaxy Navatra គឺ យល់ច្រឡំគេស្រលាញ់យើង និងបទ គេនោះជាស្រីកាប់ដាវ ដែលផ្ទុះការគាំទ្រស្ទើមិនគួរឲ្យជឿដែលបានធ្វើឲ្យនាងក្លាយជាតារាស្រីមានប្រជាប្រិយភាព ប្រៀបដូចជាគ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra។



សូមជម្រាបថា កញ្ញា តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីកម្ពុជាដំបូង ដែលវីដេអូចម្រៀងមានអ្នកចូលទស្សនាលើស ១០០ លានដង ជាមួយបទAre u okay៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


