ព័ត៌មានអន្ដរជាតិ
WHO បង្ហាញថា មនុស្សជាង២ភាគ៣ទូទាំងពិភពលោកមានអង់ទីគ័រការពារកូវីដ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សជាង២ភាគ៣នៃចំនួនប្រជាជនទូទាំងពិភពលោកមានអង់ទីគ័រដ៏សំខាន់ក្នុងការបង្ការជំងឺកូវីដ-១៩ ដែលមានន័យថា ពួកគេបានឆ្លងវីរុស ឬចាក់វ៉ាក់សាំងបង្ការ។
WHO បាននិយាយក្នុងសេចក្តីសង្ខេបនៃការស្រាវជ្រាវទូទាំងពិភពលោកមួយថា អ្វីដែលហៅថា អត្រាប្រេវ៉ាឡង់ (ប្រព័ន្ធការពារ) បានកើនឡើងដល់៦៧%ក្នុងខែតុលា ពី១៦%ក្នុងខែកុម្ភៈ កាលពីឆ្នាំ២០២១។ ដោយសារតែការលេចឡើងវីរុស Omicron ដែលរាលដាលយ៉ាងឆាប់រហ័ស ទិន្នន័យប្រហែលជាខ្ពស់ជាងឥឡូវនេះ។

ការប្រមូលផ្តុំរបស់អង្គការសុខភាពពិភពលោកផ្តល់ឲ្យនូវផ្ទាំងរូបភាពដែលពិភពលោកបានកំពុងកើនឡើងនូវភាពធន់ល្អចំពោះជំងឺរាតត្បាត។ នៅពេលវ៉ាក់សាំងផ្តល់ឲ្យត្រឹមតែការពារនឹងការឆ្លងវីរុស Omicron, អង្គការ WHO នៅតែជំរុញឲ្យបណ្តាប្រទេសនានាបង្កើនការចាក់វ៉ាក់សាំង ជាពិសេសដល់ក្រុមមនុស្សមានហានិភ័យខ្ពស់ ពីព្រោះប្រព័ន្ធភាពស៊ាំផ្តល់ឲ្យនូវកម្រិតការពារកាន់តែខ្ពស់ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរជាងការឆ្លង។
យោងតាមការសិក្សាបង្ហាញថា WHO បានបន្តថា ប្រជាជនដែលបានឆ្លងកូវីដ-១៩ និងបានចាក់វ៉ាក់សាំងមានមូលដ្ឋានគ្រឹះការពារល្អបំផុតប្រឆាំងនឹងការឈឺធ្ងន់ធ្ងរ បើទោះជាវាមិនច្បាស់ថា តើវាអាចជាការពិតទេជាមួយវីរុសបំប្លែងខ្លួនថ្មីឬយ៉ាងណាក៏ដោយ។
WHO និយាយថា ទិន្នន័យបង្ហាញពីកម្រិតទាបនៃអត្រាប្រេវ៉ាឡង់នៅក្នុងកុមារដែលមានអាយុក្រោម៩ឆ្នាំ និងក្នុងមនុស្សអាយុច្រើនជាង៦០ឆ្នាំ បើប្រៀបធៀបនឹងមនុស្សក្នុងវ័យ២០ឆ្នាំ។
វត្តមានអង់ទីគ័រជាទូទៅថយចុះតាមពេលវេលា ហើយកម្រិត និងភាពធន់នៃប្រព័ន្ធស៊ាំអាស្រ័យលើកត្តាជាច្រើន។ អង្គការសុខភាពពិភពលោកនិយាយថា ការសិក្សាបន្ថែមគឺចាប់បាច់ដើម្បីកំណត់ថាតើការការពារបានថយចុះឆាប់រហ័សកម្រិតណា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bloomberg
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


