Connect with us

សេដ្ឋកិច្ច

ស្ករត្នោតកំពង់ស្ពឺផលិតបានតែ ១០០តោន ខណៈតម្រូវការ ១៥០តោននាំចេញទៅអឺរ៉ុប

បានផុស

នៅ

ស្ករត្នោតកំពង់ស្ពឺ ផលិតមិនទាន់តម្រូវការ ខណៈការផ្គត់ផ្គង់បានតែ ១០០តោន ឯតម្រូវការសរុបចំនួន ១៥០តោន នៅឆ្នាំ ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់លោក វី វាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក វាសនា បានឱ្យដឹងថា ការផលិតមិនទាន់តម្រូវការនេះ ដោយសារកត្តាអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ខ្លាំង ប្រឈមគ្រោះថ្នាក់ ដែលធ្វើឱ្យកសិករពិបាកក្នុងការឡើងយកទឹកត្នោត។

រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ឆ្នាំនេះ ស្ករត្នោតប្រភេទម្សៅ ទើបតែផលិតបាន ៥៧តោន ប៉ុណ្ណោះសម្រាប់នាំចេញទៅអឺរ៉ុប ក្រៅពីនេះស្ករត្នោតទាំងអស់។

ស្ករត្នោតកំពង់ស្ពឺ ជាទំនិញសម្គាល់ភូមិសាស្រ្ត មិនអាចស្តុកទុកបានយូរនោះទេ ពោលគឺប្រើប្រាស់បានតែ១ឆ្នាំសម្រាប់​ស្ករម្សៅ និង ៣ឆ្នាំសម្រាប់ស្ករសាច់។ ចំពោះការផលិតស្ករត្នោត ដែលមានគុណភាពល្អ និងទទួលបានផលច្រើន គឺចាប់ពីចុងខែ ធ្នូ ដល់ឧសភា។

ស្ករត្នោត ដែលសមាគមផលិតមាន៤ប្រភេទ គឺស្ករម្សៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។ លោក វី វាសនា បានឱ្យដឹងថា ស្ករសាច់ឆ្នាំនេះ លក់បានតម្លៃ ៦០០០-៦៥០០រៀល ក្នុងមួយគីឡូក្រាម ស្ករម្សៅ ៧១០០រៀល ស្ករផែន និងស្ករសេរ៉ូ ៦៥០០រៀល។

បើតាមលោក វី វាសនា បច្ចុប្បន្នសមាគមស្ករត្នោតកំពង់ស្ពឺ នៅខ្វះកម្លាំងផលិត ដើម្បីបំពេញតម្រូវការនៅឡើយ។ លោកថា សមាគមត្រូវការកម្លាំងផលិតបន្ថែមចំនួន ១៥០គ្រួសារទៀត ខណៈសព្វថ្ងៃមានចំនួន ១៥៥គ្រួសារ បូកសរុប​ទាំងអស់ ៣០០គ្រួសារ ទើបអាចគ្រប់តម្រូវការ។ ចំពោះ​មូលហេតុនៃការខ្វះកម្លាំងផលិត ដោយសារយុវជនពេញ​កម្លាំងភាគច្រើនងាកទៅធ្វើការងារក្នុងវិស័យរោងចក្រ។ ចំណែកកសិករវ័យចំណាស់ខ្វះកម្លាំងក្នុងការឡើងត្នោត មួយចំនួនក៏បោះបង់មុខរបរនេះ។

សមាគមស្ករត្នោតកំពង់ស្ពឺ ផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនបី និងអាជីវករមួយរូប ទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ និងភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។ ដើមត្នោត ដែលបានផ្តល់ស្ករ​ឱ្យសមាគម​ស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម។

ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាក​សម្គាល់​ភូមិ​សាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០២១ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតប្រមាណ ១៥៧តោន និងរំពឹងថា ឆ្នាំ ២០២២នេះ ផលិតបាន ២០០តោន ប៉ុន្តែផលិតបានតែ ១០០តោនប៉ុណ្ណោះ ខុសការគ្រោះទុក ដោយសារកត្តាអាកាសធាតុ៕ សុផល

រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាពសមាគមស្ករត្នោតកំពង់ស្ពឺ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១១ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម