ព័ត៌មានអន្ដរជាតិ
ហ្វីជី ប្រាប់ពិភពលោកថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំជាង សង្គ្រាម
កោះ ហ្វីជី បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំសម្រាប់តំបន់ប៉ាស៊ីហ្វិក ជាជាងភាពតានតឹងផ្នែកយោធាទៅទៀត។

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក Inia Seruiratu បាននិយាយថា “កាំភ្លើងយន្ត យន្តហោះចម្បាំង មិនមែនជាកង្វល់សន្តិសុខចម្បងរបស់យើងទេ។ ការគំរាមកំហែងដ៏ធំបំផុតតែមួយគត់ចំពោះអត្ថិភាពរបស់យើង គឺការប្រែប្រួលអាកាសធាតុ”។
លោកបានថ្លែងសុន្ទរកថាបែបនេះ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី ដែលផ្តោតលើភាពតានតឹងរវាងចិន-អាមេរិក និងសង្រ្គាមអ៊ុយក្រែន។

លោក Seruiratu បានប្រាប់វេទិកា Shangri-La Dialogue ថា “បញ្ហាអាកាសធាតុ គំរាមកំហែងដល់ក្តីសង្ឃឹម និងក្តីសុបិននៃភាពរុងរឿងរបស់យើង”។
ព្យុះស៊ីក្លូនតែងតែវាយប្រហារកោះហ្វីជី និងបណ្តាប្រទេសប៉ាស៊ីហ្វិកទាបដទៃទៀត។ ទឹកជំនន់នៅ ហ្វីជី ដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបំផ្លិចបំផ្លាញសេដ្ឋកិច្ច។

រដ្ឋប៉ាស៊ីហ្វិកមួយនេះ ថែមទាំងបានជំរុញឲ្យប្រទេសឧស្សាហកម្មជឿនលឿន ឲ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ផងដែរ។
ពិភពលោកឥឡូវនេះ គឺមានអាកាសធាតុប្រហែល ១.២អង្សា ក្តៅជាងនៅសតវត្សរ៍ទី១៩ ដោយសារតែមនុស្សដុតឥន្ធនៈហ្វូស៊ីល ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនជាកាបូនឌីអុកស៊ីត (CO2)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជាតិកោះប៉ាស៊ីហ្វិក ប្រកាសភាពអាសន្នអាកាសធាតុ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


