Connect with us

សុខភាព

អាមេរិក ឲ្យចាក់វ៉ាក់សាំងកូវីដ ២ ប្រភេទដល់កុមារអាយុចាប់ពី ៦ ខែ

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីថ្ងៃសុក្របានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងការពារកូវីដចំនួន ២ ប្រភេទគឺវ៉ាក់សាំង Moderna និង Pfizer សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ខែ ដែលធ្វើឲ្យមនុស្សស្ទើរតែគ្រប់វ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ឥឡូវនេះមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FDA បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer ចំនួន ៣ ដូសសម្រាប់កុមារអាយុពី ៦ ខែដល់ ៤ ឆ្នាំ និងវ៉ាក់សាំង Moderna ចំនួន ២ ដូសសម្រាប់កុមារអាយុពី ៦ ខែដល់ ៥ ឆ្នាំ ។

ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីគណៈកម្មាធិការឯករាជ្យរបស់ FDA និងអ្នកជំនាញវ៉ាក់សាំងបានបោះឆ្នោតជាឯកច្ឆ័ន្ទលើការចាក់ថ្នាំបង្ការរោគ ក្រោយការថ្លឹងថ្លែងពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងពីរ ក្នុងអំឡុងពេលកិច្ចប្រជុំពេញមួយកាលពីថ្ងៃពុធ ។

ទោះបីកូវីដ ១៩ ជាទូទៅមិនសូវធ្ងន់ធ្ងរចំពោះកុមារជាងមនុស្សពេញវ័យក៏ដោយ ប៉ុន្តែការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កុមារដែលមានអាយុក្រោម ៥ ឆ្នាំបានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសអំឡុងពេលរលកឆ្លងអូមីក្រុងនៅរដូវរងា ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (​​CDC) បានឲ្យដឹងថា ជំងឺកូវីដ ១៩ បានសម្លាប់ក្មេងអាយុពី ៦ ខែដល់ ៥ ឆ្នាំជាង ២០០ នាក់ហើយ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNBC

ចុចអាន ៖ លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម