ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងលេងសើចជាមួយព្រះ ដោយតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី។ លោកក៏បានថ្កោលទោសទណ្ឌកម្មរបស់បស្ចិមប្រទេសផងដែរ ដោយលោកហៅថា ឆ្កួតលីលា និង គ្មានការពិចរណា។

សុន្ទរកថារបស់មេដឹកនាំរុស្ស៊ីរូបនេះ បានកើតឡើងនៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយ ក្នុងវេទិកាសេដ្ឋកិច្ចនាទីក្រុង St Petersburg កាលពីថ្ងៃសុក្រទី១៧ខែមិថុនា។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា សណ្តាប់ធ្នាប់ពិភពលោកនឹងមិនវិលត្រលប់ទៅរករបៀបវារៈ មុនពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងវិញនោះទេ។
លោកពូទីននិយាយ “យើងជាមនុស្សខ្លាំង ហើយអាចជម្នះរាល់បញ្ហាប្រឈម។ ដូចជាដូនតារបស់យើងដែរ យើងនឹងដោះរាល់ស្រាយបញ្ហា ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃប្រទេសរបស់យើង បាននិយាយអំពីរឿងនេះ”។

មេដឹកនាំវ័យ ៦៩ ឆ្នាំរូបនេះបន្តថា “សហរដ្ឋអាមេរិក ចាត់ទុកខ្លួនឯងជាអ្នកនាំសាររបស់ព្រះនៅលើផែនដី ហើយប្រទេសរុស្ស៊ី កំពុងចូលខ្លួននៅក្នុងលំដាប់ពិភពលោកថ្មីមួយ ដែលច្បាប់នឹងត្រូវបានកំណត់ដោយរដ្ឋដែលមានអំណាចនិងអធិបតេយ្យភាព”។
ទន្ទឹមនោះ លោកប្តេជ្ញាបន្តប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ លោកទទូចថា ការសម្រេចចិត្តលុកលុយអ៊ុយក្រែនគឺ ដោយបង្ខំ និងលំបាក ប៉ុន្តែត្រូវបង្ខំចិត្ត និងជារឿងចាំបាច់។
លោកបានហៅយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ថាជាទង្វើរបស់រុស្ស៊ីក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានសិទ្ធិការពារសន្តិសុខរបស់ខ្លួន ហើយបានចោទប្រកាន់លោកខាងលិចអំពីការដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនយ៉ាងសកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News Delivers
ចុចអាន៖ អាមេរិក ផ្អាកការលក់យន្តហោះគ្មានមនុស្សបើកទំនើបទៅឲ្យអ៊ុយក្រែន ព្រោះខ្លាចធ្លាក់ដល់ដៃរុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


