ព័ត៌មានជាតិ
សហគ្រិនស្ត្រីផលិតមីខ្មែរមានការគាំទ្រគ្រោងបើកសិប្បកម្មវិវត្តទៅលក់ហ្វ្រេនឆាយ
សហគ្រិនស្ត្រី អ្នកស្រី ហាវ សុខណា ទើបចាប់ផ្ដើមបង្កើតមុខរបរផលិតមីធ្វើពីបន្លែ បន្តពីម្ដាយលក្ខណៈគ្រួសារ ទទួលបានការគាំទ្រច្រើន ហើយគ្រោងបើកទៅជាសិប្បកម្មនៅឆ្នាំក្រោយ។ បច្ចុប្បន្នទីតាំងរបស់អ្នកស្រី ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រី ហាវ សុខណាបានឲ្យដឹងថា ដើមឡើយមុននឹងគាត់សម្រេចចិត្តចាប់អាជីពធ្វើមីបន្តពីម្ដាយ ដោយសារការមើលឃើញការនិយយចូលចិត្តមី របស់ប្រជាពលរដ្ឋ និងឱកាសទីផ្សារខ្លួនក៏មានគំនិតច្នៃមីបន្លែលក់តែម្ដង។
អ្នកស្រី ហាវ សុខណា «ខ្ញុំសម្លឹទីផ្សារមីឃើញទូលំទូលាយ ប្រសិនជាអាចខ្ញុំចង់នាំចេញទៅក្រៅប្រទេសដែរ ប្រសិនទីផ្សារដើរខ្លាំង ហើយខ្ញុំឃើញបងប្អូនយើងចូលចិត្តមី តាមហាងស៊ុប គុយទាវ ជាពិសេសពេលបុណ្យទាន ពួគាត់ត្រូវការឆាសែន និងញាំជុំបងប្អូន»។

បច្ចុប្បន្ន អ្នកស្រី អាចផលិតបានមី ៥០ គីឡូ ក្នុង១ថ្ងៃ ដោយអាចលក់ចេញបាន ១០០ ថង់ក្នុងមួយថ្ងៃ ដែល១ ថង់មូលទម្ងន់ ៧ ខាំ និងថង់ជ្រុងមាន ៤ ខាំ ដល់កន្លះគីឡូ ហើយសម្រាប់ថង់ដុំមូលតម្លៃប្រមាណ ៥ ពាន់រៀល និងតាមទម្ងន់តិចច្រើន។
មីដែលអ្នកស្រីផលិត មាន ៤ រសជាតិ ដែលអ្នកញាំអាចជ្រើសរើសបានដូចជារសជាតិបន្លែ មីល្ពៅ មីពងមាន់ និងមីត្រាវ។
សង្វាក់ផលិតកម្មមីរបស់អ្នកស្រី ហាវ សុខណា មានគុណប្រយោជន៍ច្រើន មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍សុខភាព សម្រាប់អ្នកដែលទទួលទានមីបន្លែនោះទេ គឺអាចផ្ដល់ការងារ ដល់បងប្អូនអ្នកជិតខាង ដែលរស់នៅក្នុងភូមិ ដែលពួកគាត់អត់ការងារធ្វើ។

រហូតមកដល់ពេលនេះ អ្នកស្រីមិនចាំបាច់ហត់ដើរទៅរកទីផ្សាទៀតនោះទេ ព្រោះមានម៉ូយប្រចាំដែលតែងតែដាក់កាមង់ជារៀងរាល់ថ្ងៃ ពិសេសហាងភោជនីដ្ឋានតូចធំយកទៅបន្តលក់តាមទីផ្សារ។
អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកជួយគាំទ្រផលិតផលខ្មែរ ដើម្បីបង្កើតការងារក្នុងស្រុកឱ្យបានច្រើន៕


អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


