Connect with us

សេដ្ឋកិច្ច

លម៉ើក្រហមកំពុងហុចផលបណ្ដើរៗ ខណៈកសិកររំពឹងថាមានទីផ្សារល្អ

បានផុស

នៅ

ម្ចាស់ចម្ការលម៉ើដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា លម៉ើក្រហម រួមទាំងលម៉ើនប្រភេទពូជផ្សេងៗទៀតក្នុងចម្ការរបស់លោកកំពុងតែហុចផលបណ្ដើរៗ ខណៈគាត់រំពឹងថាឆ្នាំនេះ ផ្លែលម៉ើកាន់តែមានទីផ្សារល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គី ហាំង ជាម្ចាស់ចម្ការ «ល្មើ គីហាំង» ប្រាប់ កម្ពុជាថ្មី ថា ដំណាំលម៉ើនៅក្នុងចម្ការរបស់លោកកំពុងតែហុចផលបណ្ដើរៗហើយ ខណៈឆ្នាំនេះ លោករំពឹងថា ផ្លែលម៉ើក្រហម ​និងប្រភេទលម៉ើផ្សេងទៀតក្នុងចម្ការនឹងទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ជាទូទៅលម៉ើនៅក្នុងចម្ការលោកច្រើនតែប្រមូលផលនៅចុងខែ ៧ ឬដើមខែ៨ ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងនៅក្នុងខែមិថុនានេះ លោកសង្កេតឃើញថា លម៉ើពូជខ្លះកំពុងតែហុចផលបណ្ដើរៗ ប៉ុន្តែពុំទាន់អាចថាដល់ពេលប្រមូលផលនោះឡើយ។

លោក គី ហាំង បានបញ្ជាក់ដែរថា ផ្លែលម៉ើកំពុងតែជាទីពេញនិយមសម្រាប់ប្រជាជនកម្ពុជា ពិសេសគឺភ្ញៀវទេសចរ ដ្បិតអីបច្ចុប្បន្នក៏សម្បូរកសិករក្នុងស្រុករបស់យើងដាក់ដាំច្រើនផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងតម្លៃ លម៉ើក្រហម និងពូជប៉ាហ៊ី នៅចម្ការបស់លោកកាលពីឆ្នាំមុន អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកអតិថិជនវិញ ភាគច្រើនពួកគាត់អញ្ជើញមកដើរកម្សាន្តទិញដល់ចម្ការផ្ទាល់ និងខ្លះទៀតក៏បានកុម្ម៉ង់ទិញតាមរយៈអនឡាញយ៉ាងច្រើនកុះករផងដែរ។

ផ្លែលម៉ើ គឺជាប្រភេទផ្លែឈើដ៏សម្បូរសារធាតុចិញ្ចឹម និងផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមិនត្រឹមតែជាប្រភពថាមពលដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការរំលាយអាហារ ការពារសុខភាពទូទៅ និងអាចជួយស្ត្រីមានផ្ទៃពោះបានយ៉ាងល្អទៀតផង។

គួរឱ្យដឹងថា ចម្ការលម៉ើរបស់លោក គី​ ហាំង ជាចម្ការលម៉ើមួយដែលមានទីតាំងស្ថិតនៅភូមិ កូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នចម្ការលម៉ើរបស់កសិករូបនេះ មានដើមលម៉ើចំនួន ៤៥០ដើមក្នុងផ្ទៃដីសរុបជិត ២ហិកតា ដែលជាមធ្យម លម៉ើ១ដើម អាចប្រមូលផលបាន ៨០គីឡូក្រាម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម