ជីវិតកម្សាន្ដ
Taylor Swift លួចភ្ជាប់ពាក្យជាមួយមិត្តប្រុសស្ងាត់ៗ
បើតាមប្រភពពីកាសែត Daily Mail នៅថ្ងៃនេះ បានឱ្យដឹងថា តារាចម្រៀង Taylor Swift បានលួចភ្ជាប់ពាក្យស្ងាត់ៗជាមួយមិត្តប្រុសជនជាតិអង់គ្លេស Joe Alwyn បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាង ៥ឆ្នាំ។

ប្រភពដដែលបន្តថា តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះ មិនបានបញ្ចេញរូបថតពិធីភ្ជាប់ពាក្យសូម្បីមួយសន្លឹកឡើយ ប៉ុន្តែគេប្រទះឃើញនាងពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅនឹងដៃនាង ទើបបណ្ដាញព័ត៌មានព្យាយាមជីកកកាយអំពីរឿងនេះ។

បើតាមប្រភពពីអ្នកជិតស្និទ្ធរបស់ Taylor បានឱ្យដឹងថា ដំណឹងដែលលេចឮមកនេះគឺជារឿងពិត ហើយថា Taylor និងមិត្តប្រុសបានភ្ជាប់ពាក្យជាមួយគ្នាតាំងពី ២-៣ខែមកម្ល៉េះ ប៉ុន្តែមានតែក្រុមគ្រួសារ និងជាមិត្តជិតដិតប៉ុណ្ណោះដែលចូលរួម។ អ្នកជិតស្និទ្ធរូបនោះបន្ថែមថា ការដែល Taylor រៀបចំពិធីយ៉ាងសម្ងាត់បែបនេះ ដោយសារនាងចង់គេចមុខពីប្រព័ន្ធផ្សព្វផ្សាយ។

ទោះយ៉ាងណា រឿងនេះពិតឬមិនពិត សាមីខ្លួនមិនទាន់ចេញមុខមកបញ្ជាក់នៅឡើយទេ។ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នា៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតចំណូល-ចំណាយធំៗរបស់ Taylor Swift គឺបែបនេះសោះ
ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


