Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន តូតាល់កម្ពុជា នាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជាដំបូងគេ

បានផុស

នៅ

តូតាល់​កម្ពុជា​ ជាក្រុមហ៊ុនប្រេងឥន្ធនៈ​ឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស​ ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិង​​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើប្រេងឥន្ធនៈនិង​ប្រេង​រំអិល​ ​បានបើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូង​បំផុត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០​ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តូតាល់ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់ពិភពលោកដែលកំពុងកាន់កាប់ និងកំពុងធ្វើ​ ការវិនិយោគលើ​ឃ្លាំង​ស្តុកប្រេងឥន្ធនៈ​ ​ប្រេង​រំអិលនិង​ស្ថានីយ​​​ ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូននូវសេវាកម្មចម្បងៗជាច្រើនទៀតទៅកាន់បណ្តាអតិថិជនជាច្រើនទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិ​អតិថិជនប្រចាំឆ្នាំដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើមជាក្រុមហ៊ុនដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះលំដាប់ពិភពលោក (Best Quality Services) ៣ ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ ២០១៨ នៅក្នុងប្រទេសអាល្លឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះមានវត្តមានជា​ផ្លូវការ​​​នៅរាជធានីភ្នំពេញ​​​ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ!

Total Wash មាន​កញ្ចប់សេវា​កម្ម​ ៣​ ប្រភេទ​​សម្រាប់អតិថិជនដូចជា លាងរហ័ស (Quick wash), លាងបែបស្តង់ដារ​ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឹ​ងតម្លៃសមរម្យបំផុត។ ជាក់ស្តែងសម្រាប់សេវាកម្ម លាង​រហ័ស (Quick wash) មានតម្លៃចាប់ពី ១២០០០ រៀល​​​ ដល់​​​​​ ២០០០០ ​រៀល​​ ដែលធ្វើការលាងសម្អាតរថយន្តបានស្អាតបំផុត ហើយ​ចំណាយពេលប្រមា​ណជា ៦នាទីប៉ុណ្ណោះ។​ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុតជាមួយនឹង ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តបានស្អាតបំផុត ដូច្នេះទោះរថយន្តប្រឡាក់ខ្លាំងប៉ុណ្ណាក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ!

លោក   Asif IQBAL ដែលជាអគ្គ​នាយកក្រុម​ហ៊ុន​ តូតាល់កម្ពុជា​ បានសម្តែងការរំភើបសម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត។ លោក Asif IQBAL ក៏បាន​បន្ថែមទៀតថា “យើងខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុន​តូតាល់កម្ពុជា​ តាមរយៈ ប្រេងឥន្ធនៈសម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះយើងកំពុងតែធ្វើការពង្រីកវិសាលភាពសេវាកម្មរប​ស់យើងឱ្យឈានដល់កម្រិតល្អបំផុតសម្រាប់អតិថិជនទាំងអស់ដោយផ្តល់ជូននូវសេវាកម្មលាងរថយន្តស្វ័យប្រវត្តិដ៏ទំនើបដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ យើង​ពិតជាចង់ឃើញរថយន្តរបស់អតិថិជនទាំងអស់មើលទៅថ្មី និងមានផាសុកភាពក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។”

លោកមានប្រសាសន៍ទៀតថា “យើងពិតជាមានមោទកភាព និងរំភើបរីករាយក្រៃលែងដែលបានផ្តល់ជូននូវសេវាកម្មថ្មីមួយនេះសម្រាប់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា​ក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថាធ្វើយ៉ាងណានឹងធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងរីករាយ។”

លោកបានបន្ថែមទៀតថា “រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នកធ្វើការលាងសម្អាតរថយន្តញឹកញាប់ ប្រសិនបើលោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវនឹងមានទឹកដក់ ឬភក់ដែលងាយនឹងធ្វើឱ្យរថយន្តប្រឡាក់​ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏នៅតែអាចលាងសម្អាតបានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មីពោរ​ពេញដោយផាសុកភាព​”

សូមបញ្ជាក់ថា TOTAL Wash មាន ២ ទីតាំងដំបូងគេ កំពុង​បើកដំណើរការនៅស្ថានីយ តូតាល់​ ពោធិចិនតុង​ទល់​មុខ​អគារ​អ៊ែត​វូត​​ និងមួយទីតាំងទៀតនៅស្ថានីយ​ តូតាល់​សាតូដូ​  ក្បែរអាង​ទឹក​ស្តាតអូឡាំពិក។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក៕

ព័ត៌មានទំនាក់ទំនងអំពី Total Wash
កញ្ញា ឆាយ​ កក្កដា  លេខទូរស័ព្ទ 061 555 185 ឬតាមរយៈ​ អ៊ីម៉ែល៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ប្រមុខការទូតកម្ពុជា​ ចូលរួមអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព»

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អាមេរិក ប្រកាសផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសបន្ថែមឲ្យ អ៊ុយក្រែន

ជីវិតកម្សាន្ដ៤៣ នាទី មុន

Cambodia Football Super Stars មិនទាន់ដល់ថ្ងៃប្រកួតផង ទទួលថវិកាជិត៤លានដុល្លារពី សប្បុរសជន តាមរយៈសម្ដេចតេជោ ជួយមន្ទីរពេទ្យគន្ធបុបា្ផ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ែន អេង ដឹកនាំក្រុមការងារចុះពិនិត្យ ប្រឡាយ ស្រះទឹក អណ្តូងទឹក ជូនពលរដ្ឋនារដូវប្រាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ប្រឈមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុក​រលួយ

Sokha Hotels

ព័ត៌មានពេញនិយម