Connect with us

សេដ្ឋកិច្ច

ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ទី​១ ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន តូតាល់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត អិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដែលជា​សាខា​របស់​ក្រុមហ៊ុន​TotalEnergies ជា​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ ផលិត និង​ផ្គត់ផ្គង់​ថាមពល​លើ​សាកលលោក បានរៀបចំ​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដៃគូ​ស្តីពី​សេវា ទូទាត់​វិក្កយបត្រ តាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជូន​ដល់​អតិថិជន​ទូទៅ និង សាធារណជន សម្រាប់​ការទូទាត់​ជាមុន (​ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​ប័ណ្ណសមាជិក​) ព្រមទាំង​អតិថិជន លក់ដុំ និង​លក់រាយ​ទាំងអស់ របស់​ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ដូចជា ការទូទាត់​នៅតាម​បញ្ជរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់​ប្រាក់​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល និង​ការទូទាត់​ប្រាក់​តាមរយៈ​អេស៊ីលីដា​អ៊ី​ន​ធើ​ណេត​។ លោក​បណ្ឌិត បាន​បន្តថា ការចាប់​ដៃគូនេះ នឹង​ផ្តល់​មធ្យោបាយ​ក្នុងការ​ទូទាត់​តាមបែប​ឌីជីថល ប្រកបដោយ​សុវត្ថិភាព សាមញ្ញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​បណ្ឌិត បាន​បន្ថែមទៀតថា ក្នុង​ឆ្នាំ​២០០៥ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​បើក​គណនី សេវា​ប្រមូល​សាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី​។ ចាប់ពី​ឆ្នាំ​២០១៥ រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា បាន​ពង្រីក​ការទូទាត់​តាម​ម៉ាស៊ីន POS របស់​ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ​។ ដោយ​យល់ឃើញ​ពី​សារៈសំខាន់ និង​សេចក្តីត្រូវការ​របស់​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​សហការគ្នា​ពង្រីក និង​បន្ថែម​មធ្យោបាយ​ទូទាត់ តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល ដែលជា​ជម្រើស​ទាន់សម័យ ដើម្បី​បម្រើ​អតិថិជន​ទាំងអស់​។

លោក​បណ្ឌិត បាន​បន្តទៀតថា ​សមាជិក​ប័ណ្ណ​តូ​តា​ល់​កម្ពុជា ក៏​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ប័ណ្ណ​ប្រេងឥន្ធនៈ​របស់​ពួកគេ តាមរយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល ផងដែរ​។ លើសពីនេះ ដៃគូ​ចែកចាយ តូ​តា​ល់​កម្ពុជា នឹង​អាច​ទូទាត់​វិក្កយបត្រ (Bill Payment) សម្រាប់​ផលិតផល និង សេវាកម្ម តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល ដោយ​ភាពជឿជាក់ និង​ងាយស្រួល​។

​គួរ​បញ្ជាក់ថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត ដែល​បាន​បង្កើតឡើង តាម​ប្រព័ន្ធ​ច្បាប់គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ០៤ រួមមាន ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មី​យ៉ាន់​ម៉ា​។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្របដណ្ដប់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (​មាន ២៦២​សាខា​) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅកាន់​ប្រទេស​ឡាវ (​មាន ៣៨​សាខា​) និង​មី​យ៉ាន់​ម៉ា (​មាន ១៧​សាខា​)​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ វិនិយោគ​គិ​ន អាចធ្វើ​ការដូរ​ភាគហ៊ុន​របស់​ធនាគារ នៅលើ​ទីផ្សារ​មូល​ប​ត្រ កម្ពុជា ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៣​រសៀល លើកលែងតែ​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​: https://www.acledabank.com.kh

ចំពោះ​ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ ១៩៩៣​។ ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​អំពី​ផលិតផល និង​សេវាកម្ម​ប្រេងឥន្ធនៈ ផ្សេងៗ​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​។ ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម នៅតាម​ស្ថានីយ​ជាង​១០០ កន្លែង សម្រាប់​ការចាក់​ប្រេងឥន្ធនៈ (​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​) ដែលមាន​ហាង​ទំនេញ ជាង ៥២ កន្លែង (​ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំង​អាកាសចរណ៍ និង​ប្រេងម៉ាស៊ីន​។ លើសពីនេះ កាត TotalEnergies ជា​មធ្យោបាយ ដ៏​ងាយស្រួល​ក្នុងការ​ជាវ និង​គ្រប់គ្រង​ការ​ជាវ​ប្រេងឥន្ធនៈ​។ ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា នៅ តែ​បន្ត​វិនិយោគ​លើ​ទីតាំង​ស្តុក​ប្រេង​ស្តង់ដារ​ខ្ពស់​សម្រាប់​ប្រេងឥន្ធនៈ​រថយន្ត និង​ប្រេងឥន្ធនៈ​អាកាសចរណ៍​ផងដែរ​។ យើង​ក៏​ផ្តល់​សេវាកម្ម​ចាំបាច់​ផ្សេងៗ ដូចជា ការវិភាគ​ប្រេង ការដំឡើង​ស៊ីទែន និង​សេវា​ដឹកជញ្ជូន​ជូន​អតិថិជន​ពាណិជ្ជកម្ម​របស់​យើង​ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.kh.totalenergies.com ឬ www.facebook.com/ TotalEnergiesCambodge៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២០ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២៤ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម