សេដ្ឋកិច្ច
តូតាល់អេនើជី ខួប១០០ឆ្នាំ
ទីក្រុងប៉ារីស ថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 – ថ្ងៃនេះមានបុគ្គលិកជាង 100,000នាក់ របស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសចំនួន 120 នៅទូទាំងពិភពលោក មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ក្នុងការប្រារព្ធខួប 100ឆ្នាំ នៃការបង្កើតក្រុមហ៊ុននេះឡើង។ សម្រាប់ខួប ១០០ឆ្នាំ របស់ក្រុមហ៊ុន តូតាល់អេនើជី នេះផងដែរគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រពិភពលោកអំពីផ្នែកថាមពល ចាប់តាំងពី ទសវត្សរ៍ឆ្នាំ 1920 រហូតមកដល់បច្ចុប្បន្ននេះ។

ការសម្រេចចិត្ត និងចក្ខុវិស័យ ដ៏អស្ចារ្យ
នៅថ្ងៃទី 28 ខែមីនា ឆ្នាំ 1924 ក្រុមហ៊ុន Compagnie Française des Pétroles ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ដែលជាប្រទេសមួយដែលគ្មានប្រភពប្រេងនៅឡើយ។ ពួកយើងបានធ្វើការសម្រេចចិត្តជាមួយនឹងចក្ខុវិស័យមួយនេះត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្ដើមនៃសតវត្សដ៏អស្ចារ្យ។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសបារាំង ក្រុមហ៊ុនរបស់យើងបានធ្វើដំណើរទៅកាន់គ្រប់ទិសទីទូទាំងពិភពលោកដោយបាន សិក្សាពីផ្នែកបច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយជាច្រើន ដើម្បីទទួលបាននូវភាពរីកចម្រើនក្នុងសតវត្សនេះ។
ការចាប់ផ្ដើមសម្រាប់រយៈពេល 100 ឆ្នាំ
ពួកយើងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទាញយកធនធានក្នុងស្រុក ដូចជាគូប្រជែងរបស់យើងនាសម័យនោះឡើយ។ ហេតុដូចនេះហើយ ទើបយើងចាំបាច់ត្រូវប្រើប្រាស់សមត្ថភាពដែលមានប្រៀបជាងគូប្រជែងក្នុងការ ពង្រីកទីផ្សារអន្តរជាតិ ជាមួយនឹងសមត្ថភាពបច្ចេកទេសដែលយើងមានស្រាប់។ កត្តាទាំងពីរនេះហើយ បានជំរុញស្មារតីរបស់យើង ឲ្យមានដំណើរការឈានមុខរហូតដល់សព្វថ្ងៃ។ ប៉ុន្មានឆ្នាំមកនេះ យើងនៅតែបន្តជម្រុញ ទាំងបច្ចេកទេស និងភូមិសាស្រ្តផ្សេងទៀត ខណៈពេលដែលយើងកំពុងតែសម្របខ្លួនទៅនឹងតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ នេះជារបៀបដែលយើងបានធ្វើអោយមានដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងសតវត្សទី២០នាសម័យនោះ។ លើសពីនេះ យើងក៏ទទួលបានជំនាញ និងបទពិសោធន៍បន្ថែមដោយបានសហការគ្នាជាមួយក្រុមហ៊ុន Petrofina និង Elf-Aquitaine ហើយថ្មីៗនេះ យើងក៏បានចាប់ផ្ដើមសហការជាមួយ Maersk Oil, Saft ឬ Direct Energie ផងដែរ ។
ចាប់ផ្ដើមក្លាយជាក្រុមហ៊ុនដែលផលិតពហុថាមពល
ស្របពេលដែលប្រេងឥន្ធនៈបានដើរតួជាថាមពលដ៏សំខាន់នៅក្នុងសតវត្សទី២០ ឧស្ម័នធម្មជាតិ និងថាមពលដែលបានកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត បានក្លាយជាប្រភពនៃប្រព័ន្ធថាមពលសម្រាប់ថ្ងៃស្អែក។ ឧស្ម័នធម្មជាតិគឺចាំបាច់ក្នុងអំឡុងពេលអន្តរកាលនៃថាមពល ដែលជាជំនួយក្នុងអំឡុងពេលដែលការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅមានកំណត់ ហើយក៏សម្រាប់ប្រើប្រាស់ជំនួសធ្យូងថ្មដែលបង្កើតឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាង២ដងនៅពេលផលិតជាថាមពល។ បច្ចុប្បន្ននេះក្រុមហ៊ុន TotalEnergies គឺក្រុមហ៊ុនដ៏ធំបំផុតទីបីក្នុងពិភពលោក នៅក្នុងការបំប្លែងឧស្ម័នធម្មជាតិរាវដែលហៅកាត់ថា (LNG) ។ ហើយនៅក្នុងថាមពលអគ្គិសនីវិញ យើងគឺជាអ្នកអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដែលជាថាមពលខ្លាំងបំផុតមួយនៅក្នុងពិភពលោកនេះផងដែរ។ ថាមពលអគ្គិសនីនេះ គឺជាបេះដូងរបស់ ថាមពលដែលបានកាត់បន្ថយកាបូនឌីអុកស៊ីត ហើយនៅក្នុងសតវត្សទី 21 អគ្គិសនីនឹងក្លាយទៅជាថាមពលដ៏សំខាន់ជាងគេ។
ការផ្លាស់ប្តូរថាមពល
ចាប់តាំងពីឆ្នាំ 2020 មកយើងបាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពល ដោយផ្អែកទៅលើគោលការណ៍សំខាន់ចំនួនពីរធំៗគឺ អ៊ីដ្រូកាបូន (រួមបញ្ជូលទាំង LNG) និងថាមពលអគ្គិសនី។ យើងមានមហិច្ឆតាយ៉ាងមុតមាំ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូររបស់យើងដោយជោគជ័យ និងគាំទ្រអតិថិជនរបស់យើងជាមួយនឹងការផ្លាស់ប្ដូរនេះ។ បញ្ហាប្រឈមរបស់យើងនោះគឺ ការផ្គត់ផ្គង់ពិភពលោកនូវថាមពលដែលមានតម្លៃសមរម្យសម្រាប់ការអភិវឌ្ឍន៍ និងការកាត់បន្ថយការបំភាយនៃឧស្ម័នផងដែរ។ នេះគឺជាការផ្លាស់ប្តូរប្រកបដោយ “ភាពត្រឹមត្រូវ តាមលំដាប់លំដោយ និងសមធម៌” ដែលអំពាវនាវដោយ COP28 ។ ដោយសារតែមានការចង្អុលបង្ហាញ យើងនឹងបន្តកែសម្រួល ដើម្បីសម្របទៅតាមតម្រូវការរបស់អតិថិជន ក៏ដូចជាផ្នៃកមួយនៃការអភិវឌ្ឍន៍សម្រាប់រយៈពេល 100 ឆ្នាំទៅមុខទៀតផងដែរ។









អំពី TotalEnergies
TotalEnergies គឺជាក្រុមហ៊ុនពហុថាមពលសកលមួយដែលបានផលិត និងមានទីផ្សារថាមពលដូចជា ប្រេង ឥន្ធនៈ ឧស្ម័នធម្មជាតិ និងឧស្ម័នបៃតង ថាមពលកកើតឡើងវិញ រួមទាំងថាមពលអគ្គិសនីផងដែរ។ បុគ្គលិកជាង 100,000 នាក់របស់យើង បានប្តេជ្ញាចិត្តថា ថាមពលទាំងអស់នេះ នឹងធានាបាននូវតម្លៃសមរម្យជាងមុន និរន្តរភាពជាងមុន កាន់តែគួរឱ្យទុកចិត្ត និងអាចឱ្យមនុស្សប្រើប្រាស់បានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន TotalEnergies មានទីតាំង ជិត 130 ប្រទេស បានយកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព យកបេះដូងធ្វើជាគម្រោង និងប្រតិបត្តិការរបស់ខ្លួន។
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


