សន្តិសុខសង្គម
ចាប់ខ្លួនក្រុមចោរប្លន់៧នាក់ បន្ទាប់ពីធាក់ប្លន់ម៉ូតូជនរងគ្រោះកាលពីពេលកន្លងទៅ
ក្រុមជនសងស្ស័យចំនួន៧នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជនរងគ្រោះកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សី ស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចផ្លូវលេខ៥៨៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំងនេះ កម្លាំងបានដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខរតនគិរី1F-3460 និងម៉ូតូម៉ាកNIC ពណ៌ស ស្លាកលេខ ភ្នំពេញ 1HC-4064 ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2890។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យូ រួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះលេខ១១៩សេ ផ្លូវបេតុង ក្រុម២៧ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួររំលឹកថា កាលពីវេលាម៉ោង០២និង៥៥នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចំណុចក្បែរហ្រេ្គនភ្នំពេញ ផ្លូវលេខ១៣០០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ និងព្រួតវាយជនរងគ្រោះប្លន់យកម៉ូតូបានសម្រចរួចនាំគ្នាជិះគេចខ្លួនបាត់អស់។

ទោះបីយ៉ាងណា ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនបានហើយ និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


