Connect with us

ព័ត៌មានជាតិ

លោក ពុយ គា ៖ អាមេរិក និងចិន ជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន

បានផុស

នៅ

លោក ពុយ គា ប្រធានអ្នកឆ្លងឆ្លើយឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូ បានលើកឡើងថា អាស៊ានមិនអាចខ្វះចិន និងសហរដ្ឋអាមេរិកទេ ព្រោះប្រទេសទាំងពីនេះ ជាទីផ្សាសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន ដែលមិនអាចខ្វះមួយណាបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ពុយ​ គា ខាងលើនេះ ខណៈលោកអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «អាស៊ាននៅចន្លោះចិន និងអាមេរិកក្នុងបរិបទថ្មី» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យ​សភា​កម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

នៅក្នុងកិច្ចពិភាក្សានេះលោក ពុយ គា ដែលជាអ្នកសារព័ត៌មានចាស់វស្សាមួយរូបនោះ បានមានប្រសាសន៍យ៉ាងដូច្នេះ ថា «អាស៊ានថ្នាក់ថ្នមចិន បើទោះបីជាស្រលាញ់អាមេរិក។ ប៉ុន្តែគាត់ថ្នាក់ថ្នមចិនដោយសារសេដ្ឋកិច្ច អាស៊ានមិនអាចគ្មានចិន ហើយក៏មិនអាចគ្មានអាមេរិកដែរ និយាយមួយបែបចិននិងអាមេរិក ប្រៀបបានដូចឪពុកម្តាយ»។ 

លោក ពុយ គា បានលើកឡើងបន្តថា ចិនជាប្រទេសមួយ ដែលមានកម្លាំងទ័ពច្រើន ហើយមួយវិញទៀត ក៏ជាទីផ្សារនាំចេញយ៉ាងសំខាន់សម្រាប់អាស៊ាន ផងដែរ។ រីឯសហរដ្ឋអាមេរិកវិញ ជាប្រទេសមានសព្វាវុធទំនើបៗ ហើយក៏ជាប្រទេសមហាអំណាចលើពិភពលោកដែរ ដែលជាហេតុធ្វើឲ្យអាស៊ានមិនអាចខ្វះប្រទេសមួយណាបាន ក្នុងចំណោមប្រទេសទាំងពីរនេះ៕

អត្ថបទ៖ ឌឿន ចាន់ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៣ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម