កីឡា
វៀតណាម និងថៃ សោកស្ដាយ ពេលកីឡាមួយចំនួន ពុំបានបញ្ចូលស៊ីហ្គេម កម្ពុជា ២០២៣
សារព័ត៌មាន និងអ្នកគាំទ្រវៀតណាម ជាមួយថៃ បានសម្ដែងការសោកស្ដាយ បន្ទាប់ពីកីឡាសក្ដានុពលរបស់គេមួយចំនួន ពុំត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡាអូឡាំពិក ជាច្រើនដូចជា បាញ់កាំភ្លើង កីឡាប្រណាំងទូករ៉ូអ៊ីង (rowing ) និងបាញ់ធ្នូ ត្រូវបានដកចេញពីស៊ីហ្គេម លើកទី៣២ ឆ្នាំក្រោយ ខណៈដែលវៀតណាម បានចាត់ទុកកីឡានេះមានសក្ដានុពលសម្រាប់ប្រទេសរបស់ខ្លួនក្នុងការប្រជែងមេដាយ។
ថ្មីៗនេះ កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា។ ក្នុងកិច្ចប្រជុំនេះ ប្រទេសម្ចាស់ផ្ទះបានស្នើប្រភេទកីឡាចំនួន៤០ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងវេបសាយរបស់វៀតណាម vnexpress និយាយថា៖ “ក្នុងចំណោមប្រភេទកីឡា ១៥ប្រភេទ នៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ត្រូវបានកាត់ចេញពីបញ្ជី រួមមានប្រភេទកីឡាអូឡាំពិកជាច្រើនដូចជាការបាញ់កាំភ្លើង បាញ់ធ្នូ និងចែវទូក (rowing )”។
កាសែតខាងលើបន្ថែមទៀតថា កម្ពុជាបានដកកីឡាទាំងនេះចេញ ដោយសារកីឡាខ្លះមិនមានសហព័ន្ធ អត្តពលិក ក៏ដូចជាសម្ភារៈបរិក្ខារស្របតាមតម្រូវការ។ យោងតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម លោក Tran Duc Phan កីឡាទាំងនេះគឺជាប្រភេទកីឡាដែលវៀតណាមមានខ្លាំង ដូច្នេះការដកនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំនួនមេដាយមាសដែលពួកគេអាចរកបាន។
កីឡាបាញ់កាំភ្លើង វៀតណាម រកមេដាយមាសបានដល់ទៅ ៧គ្រឿង ពេលគេធ្វើម្ចាស់ផ្ទះដែលទើបបញ្ចប់ថ្មីៗនេះ ខណៈបាញ់ធ្នូ ឈ្នះមេដាយប្រាក់៤ រីឯកីឡាទូករ៉ូអ៊ីង គេឈ្នះមេដាយមាស ៨គ្រឿង។

ដោយឡែកថៃវិញ បានសោកស្ដាយនៅពេលដែលកីឡាបាល់ទាត់ក្នុងសាល (Futsal) ពុំត្រូវបានដាក់បញ្ចូល ដ្បិតកីឡានេះថៃ ខ្លាំងជាងគេ និងរកមេដាយមាស បានជារៀងរាល់ឆ្នាំ។ ជាមួយគ្នានោះក្នុងកិច្ចប្រជុំគេក៏បានទាមទាឱ្យពិចារណាដាក់កីឡាបាញ់ធ្នូ ចូលប្រកួតផងដែរ។
នៅមានផ្លូវដែលកីឡាបាញ់ធ្នូ និងបាញ់កាំភ្លើង អាចត្រូវបានដាក់បញ្ចូល ខណៈកីឡាបាញ់កាំភ្លើង, កីឡាបាញ់ធ្នូ និង៣ប្រភេទកីឡាផ្សេងទៀត មានកីឡា Kurash, កីឡាកាយសម្ព័ន្ធ វិញ្ញាសា (Rythmic) និងអុកអន្តរជាតិ កំពុងដាក់ក្នុងការពិចារណ។
គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


