កីឡា
កីឡាការិនីថៃ Naphat ប្រព្រឹត្តខុសគោលការណ៍ Fair Play យ៉ាងធ្ងន់ធ្ងរក្នុងកីឡាស៊ីហ្គេម
កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិថៃ Naphat Warasin ត្រូវបានរកឃើញកំហុសយ៉ាងធ្ងន់ធ្ងរដែលផ្ទុយពីគោលការណ៍យុត្តិធម៌ (Fair Play)ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ។

នៅពេលក្រុមកីឡាការិនីជម្រើសជាតិថៃ ប្រកួតជាមួយ ក្រុមកីឡាការិនីវៀតណាម កីឡាការិនីថៃ Naphat Warasin ដែលត្រូវបានគេស្គាល់ជា Tokyogurl បានប្រើប្រាស់ប្រព័ន្ធ software ជាជនទី៣ ឲ្យលេងជំនួសសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសានារី Arena of Valor កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥។
បន្ទាប់ពីការស៊ើបអង្គេតរួចរាល់ គណៈកម្មការរៀបចំការប្រកួតកីឡាអេឡិចត្រូនិកបានរកឃើញកីឡាការិនី Naphat Warasin បានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរដែលផ្ទុយពីគោលការណ៍យុត្តិធម៌។ នេះជាកំហុសដែលប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ និងមិនអនុគ្រោះបាន។

គណៈកម្មការរៀបចំការប្រកួតបានសម្រេចបណ្តេញចេញកីឡាការិនីរូបនេះពីការប្រកួត ហើយក្រុមកីឡាការិនីថៃក៏ត្រូវបានឲ្យចាញ់។ គណៈកម្មការរៀបចំការប្រកួតក៏បានដាក់លិខិតជាផ្លូវការអំពីការសម្រេចនេះទៅគណៈកម្មាធិការជាតិអូឡាំពិកថៃ។
ដំណឹងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងអាស៊ាន ហើយគណៈកម្មាធិការជាតិអូឡាំពិកថៃក៏បានចេញលិខិតទទួលស្គាល់ និងបញ្ជាក់ពីការបណ្តេញចេញកីឡាការិនីរូបនេះពីការប្រកួត។
ជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកងៃ (TESF) ក៏បានចេញសេចក្តីថ្លែងការណ៍ពីការទទួលស្គាល់ចំពោះកំហុសរបស់កីឡាការិនីខ្លួនពិតប្រាកដមែន។ ពួកគេសន្យាមិនឲ្យមានបញ្ហាកើតមានទៀតទេនៅថ្ងៃ ក្រោយ។

សូមបញ្ជាក់ថា វិញ្ញាសានារី Arena of Valor បានបញ្ចប់ហើយដោយក្រុមកីឡាការិនីវៀតណាមឈ្នះមេដាយមាស ក្រុមកីឡាការិនីឡាវឈ្នះមេដាយប្រាក់ និងក្រុមកីឡាការិនីទីម័រខាងកើតបានឈ្នះមេដាយសំរិទ្ធ។
ខាងលើនេះគ្រាន់តែជារឿងអាស្រូវមួយរបស់ម្ចាស់ផ្ទះថៃប៉ុណ្ណោះ ប៉ុន្តែមានរឿងរ៉ាវអាក្រក់ជាច្រើនទាំងកំហុសដោយអចេតនា និងបច្ចេកទេសទាំងការពិធីបើក ក៏ដូចជាការប្រកួតនៅតាមទីលាននានា៕


អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


