Connect with us

កីឡា

អ្នក​គាំទ្រ​ហ្វីលីពីន ហួស​ចិត្ត​នឹង​​ថៃ ប្រមូល​យក​មេដាយ​មាសតែ​ឯងផ្នែក​ប្រដាល់​សកល​ក្នុង​កីឡា​ស៊ីហ្គេម​ ព្រោះ​តែ…

បានផុស

នៅ

ថៃ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ ២០២៥ បាន​ដាក់​ចំនួន ១៧ វិញ្ញាសា​ ក្នុងប្រភេទ​​កីឡា​ប្រដាល់​សកល ហើយ​ចុង​បញ្ចប់​ថៃ​ទទួល​បាន​មេដាយ​មាស ១៤ គ្រឿង ខណៈ វៀតណាម ឥណ្ឌូណេស៊ី និង​ ហ្វីលីពីន ទទួល​បាន​មេដាយ​មាស ម្នាក់​១​គ្រឿង​ប៉ុណ្ណោះ។

កីឡាករ​ហ្វីលីពីនយំ ក្រោយ​លើក​ដៃ​ឲ្យ​ចាញ់ ដោយ​ចៅក្រម​មិន​ឲ្យ​ពិន្ទុ​សោះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ១៦ វិញ្ញាសា ​ក្នុង​ចំណោម ១៧ វិញ្ញាសា ហើយ​​មាន​តែ​ ២ នាក់​ប៉ុណ្ណោះ​ចាញ់​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​វៀតណាម​ចាញ់​វគ្គ​ផ្តាច់​ព្រ័ត្រ ៥​ នាក់ ឥណ្ឌូណេស៊ី ចាញ់ វគ្គ​ផ្តាច់​ព្រ័ត្រ ៤ នាក់ និង ​ហ្វីលីពីន ចាញ់ វគ្គ​ផ្តាច់​ព្រ័ត្រ ៣​នាក់។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ ២០២៥ មាន​ផេក​មួយ​ឈ្មោះ SEA Heritage & History បាន​បង្ហោះ​ថា ថៃ​ជា​ស្តេច​កីឡា​ប្រដាល់​សកល​នៅ​អាស៊ាន បន្ទាប់​ពីឈ្នះ​មេដាយ​មាស​ដាច់​គេ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​ ៣៣។

ការ​លើក​ឡើង​ថា ថៃ​ជា​ស្តេច​ប្រដាល់​សកល​នៅ​អាស៊ាន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​តំបន់​មាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ ជា​ពិសេស​អ្នក​គាំទ្រ​ហ្វីលីពីន​តែ​ម្តង​​ដែល​បាន​បញ្ចេញ​មតិ​​មិន​ពេញ​ចិត្ត និង​រិះ​គន់​ចាស់​ដៃ​លើ​ម្ចាស់​ផ្ទះ​ថៃ​ដែល​រៀបចំ​កីឡាស៊ីហ្គេម លើក​ទី​៣៣ ​ដើម្បី​ប្រមូល​យក​មេដាយ​មាស​តែ​ម្នាក់​ឯង បើ​ទោះ​​ហ្វីលីពីន​ជា​ប្រទេស​ខ្លាំង​ផ្នែក​ប្រដាល់​សាកល​កម្រិត​ពិភព​លោក ប៉ុន្តែ​ទទួល​បាន​មេដាយ​មាស​តែ​១​គ្រឿង​គត់។

អ្នក​បញ្ចេញ​មតិ​ម្នាក់​បាន​លើក​ឡើង​ថា ៖«ខ្ញុំ​ជា​ជន​ជាតិ​ហ្វីលីពីន។ ខ្ញុំ​យល់​ស្រប​ដែល​​ថៃ​ល្អ​ក្នុង​កីឡា​ប្រដាល់​សកល ប៉ុន្តែ​រឿង​ដែល​មិន​អាច​ប្រកែក​បាន​គឺ ចៅ​ក្រម​លំអៀង​ទៅ​លើ​ថៃ។ អ្នក​ប្រដាល់​​ត្រូវ​ដៃ​គូ​វ៉ៃ​ចំ​យ៉ាង​ច្បាស់​ៗ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ឈ្នះ។ សូម្បី​តែ​នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ពួក​គេ​ឲ្យ​អ្នក​​ខ្សោយ​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដែល​​ថៃ​ងាយ​ស្រួលឈ្នះ»។

អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា ៖«ខ្ញុំ​អាច​ទទួល​យក​ចំពោះ​កីឡាករ ថៃឈ្នះ​មេដាយ​មាស ក្នុង​កីឡា​មួយ​ថៃ ប៉ុន្តែ​ប្រដាល់​សកល​វិញ????? ហ៊ឹម… មាន​រឿង​ស្មោគ​ក្រោក​ច្រើន​ណាស់… យើង​ដឹង​ច្បាស់​ហើយ​​ថា អ្នក​ប្រដាល់សាកល​ហ្វីលីពីន​ល្អ​​ៗ មិន​​ត្រឹម​តែ​កម្រិត​អាស៊ាន អាស៊ី ទេ ប៉ុន្តែ​កម្រិត​ពិភព​លោក​…»។

អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​និយាយ​ថា ៖«អូខេ តើ​កីឡាប្រដាល់​សកល​ថៃ​កម្រិត​ពិភព​លោក? សូម​​បង្ហាញ​ខ្ញុំ​មើល​​តើ​មាន​ អ្នក​ប្រដាល់​សកល​​ថៃ​​ជើង​ឯក​ពិភព​លោក​ WBC, WBA, WBO និង IBF ទេ? នៅ​ហ្វីលីពីន​មាន​កីឡាករ​ Manny Pacquiao, Mark Magnifico Magsayo, Nonito Donaire, និង​ Eumir Marcial គឺ​សុទ្ធ​ជា​កីឡាករ​ប្រដាល់​សកល​កម្រិត​ពិភព​លោក។ ចុះថៃ គ្មាន​​ទេ សូម្បី​កម្រិត​អាស៊ី»។

អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា ៖«បាទ ដោយសារ​តែ​អ្នក​ទី ​៣ ​នៅ​ក្នុង​សង្វៀន និង​ចៅ​ក្រម​ ៣ ​នាក់ ដូច្នេះ​ដៃ​គូ​ម្ខាង​ទៀតពិបាកឈ្នះ។ ជម្រើស​តែ​មួយ​គត់​គឺ​វាយ​ឲ្យ​កីឡាករ​ថៃ​សន្លប់​ទើប​ឈ្នះ។ អ្នក​ថា ថៃលេខ​ ១ ​នៅ​អាស៊ី ហេតុ​អ្វី​ពួក​គេ​គ្មាន​កីឡាករ​ណា​ម្នាក់​ជា​ជើង​ឯក​ពិភព​លោក»។

«ស្តេច​លំអៀង​បំផុត​​នៃ​​ការ​ប្រកួត​ប្រដាល់​សកល​ក្នុង​កីឡា​ស៊ីហ្គេម​នៅ​ថៃ។ ​វា​ជា​ការ​ប្រកួត​ដ៏​កខ្វក់​បំផុត​»។ អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​និយាយ។

អ្នក​គាំទ្រ​ម្នាក់​ទៀត​និយាយ​ថា ៖«តើ​ថៃ​មាន​ជើង​ឯក​ប្រដាល់​សកល​ពិភព​លោក និង​​​មេដាយ​មាស​កីឡា​អូឡាំពិក​ផ្នែក​ប្រដាល់​សកល​ទេ? ខ្ញុំ​គិត​ថា ពួក​គេគ្មាន​ទេ គឺ​ពួក​គេ​ជា​កង្កែប​ក្នុង​អណ្តូង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម