ព័ត៌មានជាតិ
ទូតខ្មែរនៅអាមេរិក ជួបជាមួយទូរទស្សន៍ដែលមាន Viewers ជាង៣០លាននាក់ ពិភាក្សាពីបញ្ហាបញ្ជ្រាបវប្បធម៌
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលជួបជាមួយលោក Shin Koyamada ប្រធានទូរទស្សន៍ ChimeTV ដែលជាទូរទស្សន៍អាស៊ី-អាមេរិកាំង ដែលមាន Viewers ជាង៣០លាននាក់ ដើម្បីពិភាក្សាពីបញ្ហាបញ្ជ្រាបវប្បធម៌ និងផលិតផលខ្មែរទៅក្នុងសហគមន៍អាស៊ី នេះបើតាមលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ។

បើតាមលោក កែវ ឈា ទូរទស្សន៍ ChimeTV គឺជាទូរទស្សអាស៊ី-អាមេរិកាំង ដែលផ្សព្វផ្សាយពីចំណេះដឹង វប្បធម៌អាស៊ី ទាំងអស់ដល់សហគមន៍អាស៊ី នៅអាមេរិកាំង ហើយនៅក្នុងជំនួបនោះ លោកបានពិភាក្សាបញ្ហាមួយចំនួន ទាក់ទងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ជ្រាបប្រពៃណី វប្បធម៌ខ្មែរ និងផលិតផលខ្មែរ ទៅក្នុងសហគមន៍អាស៊ី នៅអាមេរិក រួមទាំងសហគមន៍ខ្មែរ-អាមេរិកាំង។

លោកឯកអគ្គរាជទូតបញ្ជាក់យ៉ាងនេះថា “ខ្ញុំបានទទួលជួបជាមួយលោក Shin Koyamada ប្រធាននៃទូរទស្សន៏ ChimeTV ដែលជាទូរទស្សអាស៊ី-អាមេរិកាំង ផ្សព្វផ្សាយពីចំណេះដឹង វប្បធម៌អាស៊ីទាំងអស់ដល់សហគមន៍អាស៊ីនៅអាមេរិកាំង ដែលមាន Viewers ជាង៣០លាននាក់។ យើងបានពិភាក្សាពីសហប្រតិបត្តិការដើម្បីបញ្ជ្រាបប្រពៃណី វប្បធម៌ខ្មែរ និងផលិតផលខ្មែរ ទៅក្នុងសហគមន៍អាស៊ី នៅអាមេរិក រួមទាំងសហគមន៍ខ្មែរ-អាមេរិកាំងផងដែរ តាមរយៈទូរទស្ស ChimeTV នេះ និងបន្តសហការ ជាមួយទូរទស្សក្នុងប្រទេសកម្ពុជា ជាមួយនិង ChimeTV នេះ”។
លោកឯកអគ្គរាជទូតអះអាងដែរថា មកដល់ពេលនេះ នៅមិនទាន់មានជាគម្រោងអ្វីទេ តែខាង ChimeTV បានមកទាក់ទង ដើម្បីជួយផ្សព្វផ្សាយ ជាពិសេសកម្មវិធិផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិ ទូរទស្សន៍នឹងជួយផ្សាយបន្ត ហើយគេក៏ចង់ធ្វើទំនាក់ទំនងសហការជាមួយទូរទស្សនៅក្នុងស្រុករបស់យើងដែរ ដើម្បីសហការផ្សាយបន្ត៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


