ព័ត៌មានជាតិ
ស្ថានទូតអាមេរិករៀបចំពិព័រណ៍សិក្សា ផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅទីនោះ
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នឹងរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ (EducationUSA Fair 2025) ចំនួនពីរលើក ដោយលើកទី១ នៅខេត្តសៀមរាប ថ្ងៃទី ៨ ខែកញ្ញា និងនៅភ្នំពេញ ថ្ងៃទី ១០ខែកញ្ញា ដើម្បីផ្សព្វផ្សាយឱកាសសិក្សាសម្រាប់សិស្ស និស្សិតដែលមានការចំណាប់អារម្មណ៍ចង់សិក្សានៅសហរដ្ឋអាមេរិក។
ពិព័រណ៍នេះនឹងផ្តល់ឱកាសពិសេសដល់សិស្ស និស្សិតកម្ពុជា និងអាណាព្យាបាល ឲ្យធ្វើការទាក់ទងដោយផ្ទាល់ជាមួយតំណាងនៃស្ថាប័នឧត្តមសិក្សាជាង ១០ មកពីសហរដ្ឋអាមេរិក ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅថ្នាក់ឧត្តមសិក្សានៅអាមេរិក។

ពិព័រណ៍លើកទី១ នៅថ្ងៃចន្ទ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សោម៉ាទេវី អង្គរសៀមរាប ចាប់ពីម៉ោង ៨:00 ព្រឹក ដល់ ១១:៣០ ព្រឹក លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ប្រកាសបើកពិព័រណ៌ និងដើរទស្សនាស្តង់ពិព័រណ៍សិក្សា។
ចំណែកលើកទី២ ថ្ងៃពុធ ទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ចាប់ពីម៉ោង ១:៣០ ដល់ ៣:00 រសៀល ភារធារីស្តីទីនៃស្ថានទូតអាមេរិក លោក Benjamin Chiang និងលោក សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកពិព័រណ៍ និងដើរទស្សនាស្តង់ពិព័រណ៍សិក្សា៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


