ព័ត៌មានជាតិ
តំណាងអាម៉េរិកនៅភ្នំពេញថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឆាប់បានជាសះស្បើយពីព្រះរោគ
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅរាជធានីភ្នំពេញ បានចេញសារថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគ ក្រោយមានការ បញ្ជាក់ពីក្រុមគ្រូពេទ្យចិន ថា ព្រះអង្គមានព្រះរោគមហារីកក្រពេញប្រូស្តាត។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១០ ខែមេសា បានផ្ញើព្រះរាជសារជូនជនរួមជាតិបញ្ជាក់ពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គ ដោយក្នុងព្រះរាជសារនោះ បានឱ្យដឹងថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្ដាត។ តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន គឺតម្រូវឱ្យព្រះអង្គបន្តគង់ប្រថាប់នមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំងមួយរយៈបន្ថែមទៀត ដើម្បីពិនិត្យព្យាបាលព្រះរោគនេះ។

ស្ថានទូតសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហាញសារចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការគោរពប្រណិប័តន៍ និងថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគាពាធ។ «ការបួងសួងរបស់យើងមួយនេះ នឹងនៅស្ថិតស្ថេរជាមួយព្រះអង្គ ព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជា»។ សំណេររបស់ស្ថានទូតអាម៉េរិក បន្ថែមយ៉ាងដូច្នេះតាមរយៈសារលើបណ្ដាញសង្គម។

គួរជម្រាបថា មិនត្រឹមតែស្ថានទូតអាម៉េរិកប៉ុណ្ណោះទេ តែក្រោយទទួលបានព័ត៌មានជុំវិញព្រះរាជសុខភាពព្រះមហាក្សត្រកម្ពុជា បណ្ដាស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា បានចេញសារជាបន្តបន្ទាប់ថ្វាយព្រះពរព្រះអង្គឱ្យឆាប់ជាសះស្បើយពីព្រះរោគឡើងវិញ។ ស្ថានទូតទាំងនោះ មានជាអាទិ៍ អូស្ត្រាលី តួកគី អឺរ៉ុប ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ ជាដើម។
ស្ថិតក្នុងពេលដែលកម្ពុជាប្រារព្វពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងនោះ ស្ថានទូតបរទេសខាងលើក៏បានជូនពរដល់ប្រជាជាតិខ្មែរទាំងមូលជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អបរិបូរណ៍ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


