ព័ត៌មានជាតិ
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សិស្ស-និស្សិតកម្ពុជាសិក្សានៅអាមេរិកមានកំណើន៥៥% ខ្ពស់ជាងគេក្នុងតំបន់អាស៊ីបូព៌ា
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក ខណៈ កំណើននៃភាគរយនេះគឺខ្ពស់លើសគេនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនេះ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ ចំនួន២លើក ដោយលើកទី១ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងលើកទី២ នៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ ពិព័រណ៍សិក្សានេះ បានផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា ស្វែងយល់បន្ថែមពីការសិក្សានៅសហរដ្ឋអាមេរិក និងការស្នើសុំអាហារូបករណ៍សិក្សានៅទីនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតអាមេរិក។

នៅខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានអញ្ជើញបើកព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៩០០ នាក់។ អ្នកស្រី Feuerstein បានថ្លែងថា៖ «តាមរយៈពិព័រណ៍ EducationUSA និស្សិតកម្ពុជាមានឱកាសពិសេស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដែលជំរុញការយល់ដឹងទៅវិញទៅមក និងផ្តល់លទ្ធភាពឲ្យមនុស្សជំនាន់ក្រោយអាចរួមចំណែកដល់ការរីកចម្រើនជាសាកល»។
នៅរាជធានីភ្នំពេញ លោកភារធារីស្ថានទូតអាមេរិក Benjamin Chiang និងលោក សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកពិព័រណ៍ និងសំណេះសំណាលជាមួយតំណាងនៃសាកលវិទ្យាល័យនិមួយៗ ក្នុងពេលទស្សនាស្តង់ពិព័រណ៍នានា។ ជារៀងរាល់ឆ្នាំ ពិព័រណ៍ EducationUSA ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតកម្ពុជាស្វែងយល់ពីឱកាសសិក្សាបន្ត នៅសហរដ្ឋអាមេរិក។ លោកភារធារីស្ថានទូត Benjamin Chiang បានមានប្រសាសន៍ថា ៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំ និងកិច្ចសហការអន្តរជាតិ បង្ហាញពីបំណងប្រាថ្នារបស់យុវជនកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក»។

ក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមបានស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ស្វែងយល់អំពីដំណើរការសុំទិដ្ឋាការពីមន្រ្តីកុងស៊ុលនៃស្ថានទូតអាមេរិក និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាង ដែលមកពីស្ថាប័នអប់រំចំនួន ១០ នៅសហរដ្ឋអាមេរិក។ អ្នកតំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខណៈសម្បត្តិអាចចូលរៀនបាន និងដំណើរការដាក់ពាក្យចូលរៀន ដែលជំរុញឱ្យនិស្សិតបោះជំហានបន្ទាប់ដើម្បីសម្រេចគោលដៅសិក្សារបស់ពួកគេ។
សាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលចូលរួមក្នុងពិព័រណ៍ការសិក្សា EducationUSA ២០២៥ នេះរួមមាន ៖ Bryant University, Clark College , Edmonds College , Foothill College , Iowa State University of Science and Technology, Kent State University , Lake Washington Institute of Technology , Middle Tennessee State University , Minnesota State University – Mankato , Seattle Colleges Shoreline Community College , University of Arizona ។
សាកលវិទ្យាល័យដែលបានតំណាងនៅក្នុងពិធីនេះ ស្ថិតនៅក្នុងទីក្រុងធំ និងតូច មានរាប់ពីសាកលវិទ្យាល័យធំ ទៅសាកលវិទ្យាល័យតូច ទាំងផ្នែកសាធារណៈ និងឯកជន ពីសាកលវិទ្យាល័យសិក្សា ៤ឆ្នាំ ទៅមហាវិទ្យាល័យសហគមន៍សិក្សា ២ ឆ្នាំ។ ទាំងនេះបង្ហាញពីជម្រើសនានា សម្រាប់និស្សិតក្នុងការស្វែងរកការអប់រំដែលសមស្របនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ។

ក្នុងរយៈពេលពេញឆ្នាំមួយ ស្ថានទូតអាមេរិកនៅភ្នំពេញបានផ្សព្វផ្សាយឱកាសសម្រាប់ការសិក្សា តាមរយៈមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA ដោយឥតគិតថ្លៃនៅភ្នំពេញនាមជ្ឈមណ្ឌល AmCam Exchange និងខេត្តសៀមរាប នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជាសេវាកម្ម EducationUSA នៅគ្រប់បណ្ណាល័យអាមេរិក ។
មជ្ឈមណ្ឌលទាំងនេះផ្តល់ការណែនាំដោយផ្ទាល់ខ្លួន និងដោយឥតគិតថ្លៃ រាប់ពីដំណើរការដាក់ពាក្យសុំចូលរៀន ដល់ការរកសៀវភៅ និងឯកសារត្រៀម។ ស្ថានទូតអាមេរិកក៏ផ្តល់ផងដែរ នូវកម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងអាហារូបករណ៍ រៀបចំព្រឹត្តិការណ៍ទៀងទាត់តាមរយៈ បណ្ណាល័យអាមេរិក ទាំងបួនរបស់យើងនៅខេត្តបាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានចុះផ្សព្វផ្សាយព័ត៌មាននៅតាមសាលានៅទូទាំងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


