ជីវិតកម្សាន្ដ
មកដឹងតម្លៃខ្លួនរបស់ ឆាយ វីរៈយុទ្ធ ពេលឡើងឆាកដំបូង
ភ្នំពេញ ៖ តារាចម្រៀង ឆាយ វិរៈយុទ្ធ បន្ទាប់ពីសាងភាពល្បីល្បាញក្នុងអាជីពសិល្ប:ជាច្រើនឆ្នាំបច្ចុប្បន្នលោកបានរៀបរាប់ការដោយសាងភាពផ្អែមល្ហែមជាមួយភរិយាស្រស់ស្អាតនិងទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។

បើតាមការកត់សម្គាល់គិតមកដល់ពេលនេះលោក ឆាយ វីរៈយុទ្ធ បានរៀបការជាមួយភរិយាតាមប្រពៃ ណីបានរយៈពេលប្រមាណ៥ឆ្នាំមកហើយ។ ដោយឡែកចាប់អារម្មណ៍រឿងអតីតកាលរបស់លោក ឆាយ វីរៈយុទ្ធ គ្រាដែលទើបចូលសិល្បៈដំបូងវិញត្រូវបានលោកទម្លាយយ៉ាងភ្ញាក់ផ្អើលអំពីតម្លៃខ្លួនពេលឡើងឆាកដំបូងៗស្ទើរមិនគួរឲ្យជឿ។

តាមរយៈកិច្ចសម្ភាសន៍ កាលពីថ្មីៗក្នុងកម្មវិធីកម្សាន្តមួយតារាប្រុសលោក ឆាយ វីរៈយុទ្ធ ដែលជាម្ចាស់បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ»បានបញ្ជាក់ថា តម្លៃខ្លួនដែលលោកឡើងឆាកច្រៀងដំបូងៗគឺទទួលបានតម្លៃខ្លួនត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះដែលកាលនោះគឺនៅអំឡុងឆ្នាំ២០០៥ឬ ឆ្នាំ២០០៦។

លោកបញ្ជាក់ថា បទដែលខ្លួននៅតែពេញចិត្តនិងលើកមកច្រៀងដល់សព្វថ្ងៃមានដូចជា,”នឹកដូចគ្នា” ,”ក្លាច ការពិតត្បិតមិនចង់បែក”និងបទ”កុំឲ្យគេឈឺចាប់ដោយសារបង។

សូមជម្រាបថាលោកឆាយ វីរៈ យុទ្ធ ត្រូវបានគេមើល ឃើញថាគឺជាតារាចម្រៀងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនពិសេ សតាមរយៈការច្រៀងបទបែបមនោសញ្ចេតនាដោយសារតែទឹកដមសំឡេងរបស់លោកពីរោះផ្ផ្អែមល្ហែមច្រៀងម្ដងៗពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


